ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានដាក់ឱ្យទូទាត់ជាផ្លូវការ លុយគ្រីបតូ Dogecoin លើគេហទំព័ររបស់ខ្លួន។ ហើយមុននេះបន្ដិចផងដែរ Elon Musk ក៏បានប្រកាសថា ផលិតផល Tesla អាចទិញតាមរយៈ លុយ Dogecoin បាន។ នេះបើយោងទៅតាម គណនី Twitter ផ្លូវការរបស់លោក។

យោងតាមប្រភពពី CoinDesk ដំណឹងផ្លូវការទាំងនេះ បានធ្វើឱ្យកាក់ Dogecoin កើនតម្លៃប្រមាណ ១៥% ត្រឹមរយៈពេលខ្លី គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ប៉ុណ្ណោះ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ លុយគ្រីបតូ DOGE កំពុងឈរលេខរៀង ទី១១ ដែលមានតម្លៃមូលធនទីផ្សារ ២៦ពាន់លានដុល្លារ និងមានសន្ទុះទិញលក់ ៤,៦ពាន់លានដុល្លារ ក្នុងរយៈពេល ២៤ម៉ោង។

កាក់ DOGE មានតម្លៃប្រមាណ ០,១៩ដុល្លារ នេះបើយោងទៅតាមប្រភពពី Coin Market Cap៕
