បច្ចេកវិទ្យា

សូម​ប្រយ័ត្ន! ឡាន Hybrid ឆាប​ឆេះ​ច្រើន​ជាង​ឡាន​សាំង និងឡាន​អគ្គិសនី

ការ​សិក្សា​មួយបាន​បង្ហាញថា រថយន្ត​ Hybrid បាន​រងការឆាបឆេះ​ច្រើន ជាងគេ​បំផុត​កាលពីឆ្នាំមុន ក្នុងសហរដ្ឋអាមេរិក បើធៀបនឹង​រថយន្តសាំង និង​រថយន្តអគ្គិសនី ។

តាមរយៈ​ទិន្នន័យ​​ប្រមូលដោយ AutoinsuranceEZ ដែល​ដកស្រង់​ចេញ​ពី​ការិយាល័យ ​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ ការិយាល័យ​ស្ថិតិ​ដឹកជញ្ជូន និង​ទិន្នន័យ​ពី​វេបសាយរដ្ឋាភិបាល​បង្ហាញថា៖ ក្នុង​ចំណោម​រថយន្ត​ ១០ម៉ឺនគ្រឿង ក្នុងនោះ ប្រភេទ​រថយន្ត​ដែល​ឆេះច្រើន ជាងគេគឺ៖

១. រថយន្ត Hybrid ចំនួន ៣៤៧៤,៥គ្រឿង

២. រថយន្តសាំង ចំនួន ១៥២៩,៩គ្រឿង

៣. រថយន្ត​អគ្គិសនី ចំនួន ២៥,១គ្រឿង។

រថយន្ត​សាំង​ដែល​ឆេះ មានមូលហេតុ​ដ៏ធំបំផុត​មួយគឺ​បុកគ្នា។ ចំណែក​រថយន្ត Hybrid និងអគ្គិសនី ឆេះ​ដោយសារ​តែអាគុយរបស់វា។

ទិន្នន័យ​ខាងលើនេះ នឹង​ជួយ​ឱ្យក្រុមហ៊ុនផលិត រថយន្ត​ពិសេសរថយន្ត Hybrid ខិតខំអភិវឌ្ឍបន្ថែម​ទៀត ​ដើម្បី​កាត់បន្ថយ​ហានិភ័យនៃការឆេះ​អាគុយរថយន្ត ៕

Most Popular

To Top