ក្រុមហ៊ុន Cadillac បានបញ្ចេញរូបភាពដំបូង នូវរថយន្តថ្មីរបស់ខ្លួនគឺម៉ូដែល Escalade V ឆ្នាំ២០២៣ ដែលជាប្រភេទ SUV ធុនធំវែង និងមានកម្លាំងម៉ាស៊ីនខ្លាំង។

ថ្វីត្បិតតែ Cadillac មិនបានទម្លាយរូបភាពក្នុងកាប៊ីន និងកម្លាំងម៉ាស៊ីនលម្អិត អំពីរថយន្តនេះក៏ដោយ តែគេជឿជាក់ថា វានឹងប្រើម៉ាស៊ីន supercharged LT4 V8 ចំណុះ ៦,២លីត្រ។ ទំហំម៉ាស៊ីននេះ គឺដូចទៅហ្នឹងរថយន្ត Sedan របស់ Cadillac គឺ CT5-V Blackwing ដែរ ដែលអាចផលិតបានកម្លាំង ៦៦៨សេះ និងកម្លាំងរមួល ៨៩៣ញ៉ូតុនម៉ែត្រ ប៉ុន្តែសម្រាប់ ទំហំម៉ាស៊ីនរបស់ Escalade V អាចផលិតបានកម្លាំងត្រឹម ៤២០សេះ ជាមួយប្រអប់លេខអូតូ១០វគ្គ។

ជាមួយគ្នានោះ គេក៏រំពឹងដែរថា Cadillac នឹងសម្រួលលើប្រព័ន្ធបូម ក៏ដូចជាប្រព័ន្ធ Magnetic Ride Control ដើម្បីឱ្យការបើកបររថយន្តកាន់តែមានលំនឹងល្អជាងមុន។
បើតាមរូបភាពដែលបានបង្ហាញ ឃើញថា រថយន្តស៊េរីថ្មីនេះ ត្រូវបានឌីហ្សាញថ្មីលើប៉ាណា ហើយកាងបន្ទាបចុះក្រោម ឯអំពូល daytime running light ក៏មានការរចនាថ្មីផងដែរ។ ចំពោះផ្នែកខាងក្នុងវិញ គឺឱ្យឃើញតែដៃចង្កូតបន្តិច រំលេចដោយអក្សរ «V» ថ្មី។

ការរៀបរាប់ខាងលើនេះ ជាព័ត៌មានតិចតួចបំផុតដែលគេទទួលបាន និងការប៉ាន់ស្មាន ដោយព័ត៌មានផ្លូវការលម្អិតអំពី Spec និងរូបរាង គឺ Cadillac នឹងទម្លាយនៅអំឡុងត្រីមាសទី២ នៃឆ្នាំ២០២២ខាងមុខនេះ៕ Source: Sabay
