បច្ចេកវិទ្យា

ក្រុមហ៊ុនមេ Facebook Meta បង្កើតកុំព្យូទ័រ AI ដ៏មានឥទ្ធិពលបំផុត នាពេលអនាគត

រដ្ឋកាលីហ្វ័រញ៉ា៖ ក្រុមហ៊ុនមេរបស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook ឈ្មោះ Meta បាននិយាយថា ខ្លួនបានបង្កើតនូវអ្វីដែលខ្លួនជឿថា ស្ថិតក្នុងចំណោមកុំព្យូទ័រទំនើប ដែលមានបញ្ញាសិប្បនិម្មិតលឿនបំផុត កំពុងដំណើរការសព្វថ្ងៃ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សបាននិយាយថា ខ្លួនសង្ឃឹមថា ម៉ាស៊ីននេះនឹងជួយដាក់មូលដ្ឋានគ្រឹះ សម្រាប់ការកសាង Metaverse របស់ខ្លួនជាសំណង់ការពិតនិម្មិត ក្នុងគោលបំណងជំនួសអ៊ីនធើណេត ដូចដែលយើងដឹងសព្វថ្ងៃនេះ។ Facebook បានបន្តថា ខ្លួនជឿជាក់ថា កុំព្យូទ័រនឹងលឿនបំផុត នៅលើពិភពលោក នៅពេលវាត្រូវបានសាងសង់ពេញលេញ នៅពាក់កណ្តាលឆ្នាំ។

កុំព្យូទ័រ Supercomputers គឺជាម៉ាស៊ីនដែលមានល្បឿនលឿន និងមានថាមពលខ្លាំង ត្រូវបានបង្កើតឡើង ដើម្បីធ្វើការគណនាស្មុគស្មាញ មិនអាចធ្វើទៅបានជាមួយ កុំព្យូទ័រធម្មតានៅផ្ទះ។ Meta មិនបានប្រាប់ថា តើកុំព្យូទ័រនេះស្ថិតនៅទីណា ឬត្រូវចំណាយអស់ប៉ុន្មាន ក្នុងការសាងសង់នោះទេ។

កុំព្យូទ័រកំពុងដំណើរការហើយ ប៉ុន្តែកំពុងត្រូវបានបង្កើតឡើងនោះ ត្រូវបានគេហៅថា AI Research SuperCluster។ Meta បន្តថា វានឹងជួយអ្នកស្រាវជ្រាវ AI របស់ខ្លួន បង្កើតគំរូបញ្ញាសិប្បនិមិត្តថ្មី និងល្អ អាចរៀនពី លាន និងធ្វើការលើរាប់រយភាសាផ្សេងៗគ្នា ក្នុងពេលដំណាលគ្នា និងវិភាគអត្ថបទ រូបភាព និងវីដេអូជាមួយគ្នា។

យើងសង្ឃឹមថា RSC នឹងជួយយើងបង្កើតប្រព័ន្ធ AI ថ្មីទាំងស្រុងអាចផ្តល់ថាមពល ដល់ការបកប្រែជាសំឡេង តាមពេលវេលាជាក់ស្តែង ទៅកាន់ក្រុមមនុស្សធំៗ ដោយម្នាក់ៗនិយាយភាសាផ្សេងគ្នា ដូច្នេះពួកគេអាចសហការគ្នា យ៉ាងរលូនលើគម្រោងស្រាវជ្រាវ ឬលេងហ្គេម AR ៕ ដោយ៖លី ភីលីព

Most Popular

To Top