បច្ចេកវិទ្យា

លើកទីមួយ មេ Facebook ទម្លាយសារជាមួយប្រពន្ធ ផ្អើលអ្នក Share រាប់សែននាក់

នេះជាលើកទីមួយហើយ Mark Zuckerberg បានទម្លាយសារ របស់ខ្លួនលើ Messenger ជាមួយនឹងភរិយា របស់ខ្លួន Priscilla Chan ធ្វើឱ្យមានអ្នកចែក រំលែកលើបណ្ដាញ សង្គមរាប់សែននាក់ ។

ក្នុងសារនោះ មេធំរបស់ក្រុមហ៊ុន Meta បានឆ្លងឆ្លើយ ជាមួយភរិយា ធម្មតានៅលើកម្មវិធី Messenger ប៉ុន្ដែភ្លាមៗនោះ ក្នុងឆាត Messenger បានលោតដំណឹងថា Priscilla បាន Screenshot សាររបស់ Mark ។

ហើយនេះជាមូលហេតុដែល Mark បានបង្ហោះសារជាមួយភរិយាខ្លួនដំបូង គឺដើម្បីបង្ហាញពីមុខងារថ្មី នៅក្នុង end-to-end encrypted របស់ Messenger ដែលវាអាចដឹងថា ភាគីម្ខាងទៀតបាន Screenshot សាររបស់យើង ។

គួរបញ្ជាក់ថា end-to-end encrypted ជាមុខងារផ្ញើសារសុវត្ថិភាព ដែល Facebook បានដាក់ឱ្យប្រើតាំង ពីឆ្នាំ២០១៦ មកម៉្លេះ ហើយថ្មីៗនេះ នៅពាក់កណ្ដាលឆ្នាំ២០២១ Facebook ក៏បានបន្ថែមសុវត្ថិភាពបន្ថែម ចំពោះការខលទាំងសំឡេង និងវីដេអូផងដែរ ៕

Most Popular

To Top