អង់គ្លេស៖ មនុស្សយន្តប៉ុនសត្វល្អិត ត្រូវបានបំផុសគំនិតចេញសត្វឃ្មុំ និងសត្វល្អិតហោះផ្សេងទៀត បច្ចេកវិទ្យាមានន័យថា ប្រើម៉ូទ័រ និងឧបករណ៍ធម្មតាលែងត្រូវការ ដើម្បីហោះហើរឧបករណ៍ ហើយអាចនាំឲ្យមនុស្សយន្តខ្នាតតូច ស្រាលជាងមុន និងមានប្រសិទ្ធភាពជាងមុន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
អ្នកវិទ្យាសាស្ត្របាននិយាយថា វាអាចនាំឲ្យមានមនុស្សយន្តហោះខ្នាតតូច ស្រាលជាង និងមានប្រសិទ្ធភាពជាង អាចត្រូវបានប្រើសម្រាប់ការវាស់ស្ទង់បរិស្ថាន ការស្វែងរក និងការសង្គ្រោះ និងកន្លែងមានគ្រោះថ្នាក់ ដូចជាអគារដែលបាក់រលំ។ ត្រូវបានគេស្គាល់ថា ជាយានជំនិះខ្នាតតូច មនុស្សយន្តនេះមានភាពល្អប្រសើរ ជាងយន្តហោះគ្មានមនុស្សបើកផ្សេងទៀត ក្នុងការធ្វើសមយុទ្ធនៅក្នុងទីធ្លាចង្អៀត និងទប់ទល់នឹងខ្យល់បោកបក់។
រហូតមកដល់ពេលនេះ ម៉ាស៊ីនស្រដៀងគ្នា បានប្រើប្រាស់ម៉ូទ័រ ប្រអប់លេខ និងប្រព័ន្ធស្មុគស្មាញផ្សេងទៀត ដើម្បីសម្រេចបាននូវចលនាឡើងចុះ នៃស្លាបដោយបន្ថែមភាពស្មុគស្មាញ ទម្ងន់ និងផលប៉ះពាល់មិនចង់បានផ្សេងទៀត។ លោក Jonathan Rossiter សាស្ត្រាចារ្យផ្នែកមនុស្សយន្ត នៅសាកលវិទ្យាល័យ Bristol បានដឹកនាំក្រុមដែលបានបង្ហាញដោយជោគជ័យ នូវប្រព័ន្ធសាច់ដុំសិប្បនិម្មិត ដែលមានឈ្មោះថា Liquid-amplified Zipping Actuator (Laza)៕ ដោយ៖លី ភីលីព