ញូវយ៉ក ៖ ក្រុមហ៊ុន Sony Group Corp និយាយថា ខ្លួនបានបង្កើតកម្មវិធីបញ្ជាឆ្លាតវៃសិប្បនិម្មិត សម្រាប់ហ្គេមប្រណាំង រថយន្ត Gran Turismo Sport ដោយបើកផ្លូវឲ្យ ភ្នាក់ងារ AI ត្រូវបានដាក់បញ្ចូល ទៅលើស៊េរីដ៏ពេញនិយម នាពេលអនាគត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
អ្នកបើកបរ AI មានឈ្មោះថា “Gran Turismo Sophy” ឬ “GT Sophy” ជាភ្នាក់ងារស្វយ័តមានសមត្ថភាពរៀនជំនាញការប្រណាំងផ្សេងៗ ដូចជាការឆ្លងកាត់ប្រកបដោយប្រសិទ្ធភាព ការធ្វើសមយុទ្ធការពារ និង ជៀសវាងការប៉ះទង្គិចគ្នា ខណៈការសង្កេត ពីសុជីវធម៌នៃការប្រកួត នៅពេលប្រកួតប្រជែង។ Gran Turismo 7 ជាការដំឡើងចុងក្រោយបំផុត នៃស៊េរីដែលដំណើរការយូរនោះ គ្រោងនឹងចេញផ្សាយ នាខែមីនា នៅប្រទេសជប៉ុន និង កន្លែងផ្សេងទៀត ។ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ជប៉ុន ត្រូវបានគេរំពឹងថា នឹងណែនាំកម្មវិធីបញ្ជា AI សម្រាប់ការអាប់ដេត នាពេលអនាគតនៃ GT7 ។
យោងតាមក្រុមហ៊ុន Sony Group បាននិយាយថា អ្នកបើកបរ AI ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sony AI Inc., Polyphony Digital Inc និង Sony Interactive Entertainment ត្រូវបានបណ្តុះបណ្តាលជំនាញបើកបរត្រូវការដើម្បីប្រកួតប្រជែងជាមួយអ្នកបើកបរកម្រិតជើងឯកពិភពលោក ។ GT Sophy បានយកឈ្នះអ្នកលេងល្អបំផុតនៃហ្គេមទាំងក្នុងការប្រកួតសាកល្បងពេលវេលា និងក្នុងទម្រង់ការប្រកួតដែលប្រើសម្រាប់ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក Gran Turismo Championships។
Kitano បាននិយាយនៅក្នុងសេចក្តីប្រកាស ព័ត៌មានថា “Gran Turismo Sophy ជាការអភិវឌ្ឍន៍ ដ៏សំខាន់សម្រាប់ AI មានគោលបំណង មិនមែនគ្រាន់តែប្រសើរ ជាងអ្នកលេងមនុស្សនោះទេ ប៉ុន្តែដើម្បីផ្តល់ឲ្យអ្នកលេង នូវគូប្រជែងដែលជំរុញទឹកចិត្ត អាចបង្កើនល្បឿន និងលើកកម្ពស់បច្ចេកទេស និងភាពច្នៃប្រឌិត របស់អ្នកលេងទៅកម្រិតបន្ទាប់ ៕ ដោយ៖លី ភីលីព