បច្ចេកវិទ្យា

លោក Elon Musk មានទំនុកចិត្តខ្ពស់ថា Starship របស់ SpaceX នឹងបាញ់បង្ហោះ ទៅកាន់តារាវិថីនៅឆ្នាំនេះ

អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការរួមបញ្ចូលគ្នាជាមួយនឹង ដំណាក់កាលដំបូង របស់ក្រុមហ៊ុន SpaceX ត្រូវបានគេស្គាល់ថា ជា Super Heavy ជាយានបាញ់បង្ហោះនឹងក្លាយជា ប្រព័ន្ធយានអវកាសដ៏ធំ និងមានឥទ្ធិពលបំផុត ដែលមិនធ្លាប់មាននៃការរចនា។

លោក Elon Musk បានមានប្រសាសន៍ថា លោកមានទំនុកចិត្តខ្ពស់ថា Starship របស់ក្រុមហ៊ុន SpaceX នឹងបាញ់បង្ហោះទៅកាន់ គន្លងតារាវិថីនៅឆ្នាំនេះ ទោះបីជាមានការប្រឈម ផ្នែកបច្ចេកទេស និងបទប្បញ្ញត្តិក៏ដោយ។

ការធ្វើបទបង្ហាញជាមួយរ៉ុក្កែត នៅពីក្រោយលោកនៅទីក្រុង Boca Chica រដ្ឋតិចសាស់ មហាសេដ្ឋី សហគ្រិន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បានធ្វើបច្ចុប្បន្នភាពជាផ្លូវការ លើការអភិវឌ្ឍន៍របស់រ៉ុក្កែត។

ការបាញ់បង្ហោះនឹងក្លាយជាយាន ដែលធំជាងគេ និងខ្លាំងបំផុតមិនធ្លាប់មាន សូម្បីតែខ្ពស់ជាង Saturn V បាននាំមនុស្សទៅភពព្រះច័ន្ទ ហើយអាចបង្កើតកម្លាំង បានច្រើនជាង២ដង។ បេសកកម្មភពព្រះច័ន្ទ និងភពព្រះអង្គារៈថាមពល នៃយានបាញ់បង្ហោះនឹងចាំបាច់ សម្រាប់ផែនការរបស់ SpaceX ដើម្បីចូលរួមជាមួយកម្មវិធី Artemis របស់ណាសាមានគោលបំណងនាំស្ត្រីទីមួយ និងបុរស បន្ទាប់ទៅកាន់ភពព្រះច័ន្ទ។

លោក Musk ក៏ចង់ប្រើរ៉ុក្កែត ដើម្បីធ្វើដំណើរទៅកាន់ភពព្រះអង្គារ និងបង្កើតវត្តមានមនុស្ស ជាអចិន្ត្រៃយ៍នៅទីនោះ ប៉ុន្តែបានប្រាប់ទស្សនិកជនរបស់លោក នៅរដ្ឋតិចសាស់ថា លោកមិនចង់កំណត់កម្មវិធីសក្តានុពល សម្រាប់ការធ្វើដំណើរក្រៅភព ដែលមានតម្លៃសមរម្យនោះទេ។ បច្ចុប្បន្ន SpaceX គ្រោងនឹងចាប់ផ្តើម បេសកកម្មភពព្រះច័ន្ទឯកជនដំបូងគេ មិនធ្លាប់មានក្នុងឆ្នាំ ២0២៣ ដោយនាំសហគ្រិនជនជាតិជប៉ុន Yusaku Maezawa នៃការហោះហើរតាមភពព្រះច័ន្ទ ក្នុងអំឡុងពេលធ្វើដំណើរមួយសប្តាហ៍៕​ ដោយ៖លី ភីលីព

Most Popular

To Top