មួយរយៈចុងក្រោយនេះ Lexus បានទម្លាយរូបភាពរថយន្តអគ្គិសនីអនាគតរបស់ខ្លួនជាបន្តបន្ទាប់នូវម៉ូដែលផ្សេងៗ ហើយឥឡូវនេះកាន់តែភ្ញាក់ផ្អើលទៀត ដោយបញ្ចេញនូវរូបភាពគំរូរថយន្តស្ព័រ ដែលបំពាក់ម៉ាស៊ីនខ្លាំង និងអាគុយធំ។
រថយន្តស្ព័រនេះ មានឈ្មោះថា LFA ជាផ្នែកមួយនៃគម្រោងរបស់ Lexus និង Toyota ដែលនឹងបញ្ចេញរថយន្តអគ្គិសនីប្រមាណ ៣០ម៉ូដែលត្រឹមឆ្នាំ២០២០។
Lexus មិនបានបញ្ជាក់លម្អិតអ្វីឡើយពីរថយន្តនេះ ប៉ុន្តែគ្រាន់តែឱ្យដឹងថា វាអាចជាន់ស្ទុះខ្លាំងបំផុតដោយពី ០ ទៅ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលតែ ២វិនាទី ហើយបំពាក់អាគុយប្រភេទ solid-state ដែលសាកពេញម្តងអាចធ្វើដំណើរបានចម្ងាយជាង ៧០០គីឡូម៉ែត្រ។
គួររំលឹកថា កាលពីចុងឆ្នាំកន្លងទៅ Toyota និង Lexus បានរួមគ្នាធ្វើព្រឹត្តិការណ៍បង្ហាញគំរូរថយន្តអគ្គិសនី ១៥ម៉ូដែលដ៏ភ្ញាក់ផ្អើលបំផុតក្នុងពិភពលោក ជាប្រភេទ sedan, SUV, ភីកអាប់ វែន និងស្ព័រ។ ក្នុងនោះក៏មានរថយន្តស្ព័រ LFA នេះដែរ។ ចំណែករថយន្តអគ្គិសនី Lexus ផ្សេងទៀតរួមមាន Electrified Sedan, Electric Three-Row SUV និង RZ450e៕