ដំណឹងចចាមអារ៉ាមថ្មី មួយបង្ហាញថា iPhone ឆ្នាំ២០២២ ឬ iPhone 14 ដែល Apple ត្រៀមបញ្ចេញនៅ ៧ ខែទៀតតាមទម្លាប់ នឹងប្រើប្រាស់អង្គចង ចាំបណ្ដោះអាសន្ន RAM ដល់ទៅ 8GB ចំពោះម៉ូឌែល Pro។

បន្ថែមពីដំណឹងចចាមអារ៉ាមនេះ អ្នកវិភាគខ្សែ សង្វាក់ផ្គត់ផ្គង់ Jeff Pu នៃក្រុមហ៊ុន Haitong International Securities ថ្មីៗនេះបានអះអាងបន្ថែមថា iPhone 14 ម៉ូឌែល Pro នឹងមាន RAM 8GB ពិតមែន ។ អ្នកវិភាគដដែល ក៏បាននិយាយក្នុង របាយការណ៍កន្លងមកថា iPhone 14 ម៉ូឌែលធម្មតា នឹងប្រើត្រឹម RAM 6GB ។
iPhone 14 Pro ក៏មានដំណឹង ចចាមអារ៉ាមបន្ថែមថា នឹងប្រើអេក្រង់មានថ្ងាសឆកតូច រាងដូចគ្រាប់ថ្នាំពេទ្យ ហើយពួកគេក៏មានគម្រោង លាក់សែនស័រមួយចំនួន នៅក្រោមអេក្រង់ផងដែរ។
គួរបញ្ជាក់ថា ស្មាតហ្វូន Apple ជំនាន់មុន iPhone 13 ប្រើ RAM 4GB រីឯ iPhone 13 ម៉ូឌែល Pro ប្រើ RAM 6GB៕
