បច្ចេកវិទ្យា

ប្រហោងខ្មៅដ៏ធំសម្បើម ត្រូវបានរកឃើញលាក់ខ្លួន នៅក្នុងរង្វង់នៃធូលីលោហធាតុ

ហូឡង់៖ របកគំហើញនេះអាចជួយឲ្យតារាវិទូយល់កាន់តែច្បាស់ អំពីស្នូលកាឡាក់ស៊ីសកម្ម ត្រូវបានរកឃើញនៅចំកណ្តាលកាឡាក់ស៊ី ហើយមានពន្លឺភ្លឺខ្លាំងជាងធម្មតា ខណៈប្រហោងខ្មៅដ៏ធំសម្បើមមួយ រកឃើញលាក់ខ្លួននៅក្នុងរង្វង់ នៃធូលីលោហធាតុ ដោយអ្នកវិទ្យាសាស្ត្រ ដែលកំពុងសិក្សាវត្ថុដ៏ភ្លឺបំផុត និងអាថ៌កំបាំងបំផុតមួយចំនួនលើសកលលោក យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។

ក្រុមតារាវិទូបាននឹងកំពុងសម្លឹង មើលទៅលើស្នូលកាឡាក់ស៊ីសកម្ម (AGN) ត្រូវបានរកឃើញនៅកណ្តាលកាឡាក់ស៊ី មួយចំនួន ហើយត្រូវបានបំពាក់ ដោយប្រហោងខ្មៅដ៏ធំសម្បើម អស់ជាច្រើនទសវត្សរ៍មកហើយ។ ប្រហោងខ្មៅទាំងនេះ ចិញ្ចឹមលើបរិមាណដ៏ធំនៃធូលី និងឧស្ម័នលោហធាតុ។

ប៉ុន្តែមុនពេលឧស្ម័ន និងធូលីត្រូវបានស៊ីអស់ សម្ភារៈនេះវិលឆ្ពោះទៅរកប្រហោងខ្មៅ ហើយថាមពលដ៏ច្រើន ត្រូវបានបញ្ចេញនៃដំណើរការដែលជារឿយៗបណ្តាលឲ្យ AGN បញ្ចេញពន្លឺលើសពីផ្កាយទាំងអស់ ក្នុងកាឡាក់ស៊ី។ រូបភាពលម្អិត និងការវិភាគនៃការផ្លាស់ប្តូរសីតុណ្ហភាពធូលី ហើយបន្ទប់សីតុណ្ហភាព មានដល់ប្រហែល ១,២00អង្សាសេ បានធ្វើឲ្យអ្នកស្រាវជ្រាវប ង្កើតរូបភាពនៃធូលី និងកំណត់កន្លែងដែលប្រហោងខ្មៅ។

ក្រុមតារាវិទូណែនាំថាធូលី ដែលមានប្រហោងខ្មៅ នៅចំកណ្តាលរបស់វាគាំទ្រការព្យាករណ៍ ដែលបានធ្វើឡើងប្រហែល ៣0 ឆ្នាំមុន។ លោក Violeta Gamez Rosas មកពីសាកលវិទ្យាល័យ Leiden ប្រទេសហូឡង់ ដែលដឹកនាំក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ធម្មជាតិពិតនៃពពកធូលី និងតួនាទីរបស់វាក្នុងការចិញ្ចឹមប្រហោងខ្មៅ និងការកំណត់ថាតើវាមើលទៅដូចអ្វី នៅពេលមើលពីផែនដី គឺជាសំណួរចំបងនៅក្នុង AGN សម្រាប់ការសិក្សាក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top