ញូវយ៉ក៖ក្រុមហ៊ុន Nissan Motor Co នឹងវិនិយោគទឹកប្រាក់ ៥00 លានដុល្លារដើម្បីផ្លាស់ប្តូររោងចក្រដំឡើងរបស់ខ្លួននៅ Mississippi ទៅជាមូលដ្ឋានផលិតកម្មដ៏សំខាន់សម្រាប់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ដោយមានគោលបំណងផលិតរថយន្តអគ្គិសនីថ្មី២ ម៉ូដែលរួមទាំងម៉ាក Infiniti ប្រណីតដែលចាប់ផ្តើមនៅឆ្នាំ២0២៥ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ការប្រកាសកាលពីពេលថ្មីៗនេះជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនសម្រាប់ ៤0 ភាគរយនៃការលក់រថយន្តនៅសហរដ្ឋអាមេរិករបស់ខ្លួនដើម្បីឲ្យមានថាមពលអគ្គិសនីពេញលេញនៅឆ្នាំ២0៣0។ ក្រុមហ៊ុនផលិតរថយន្តធំៗកំពុងបង្កើនការអភិវឌ្ឍន៍ EV ខណៈទីផ្សាររថយន្តពិភពលោកសម្របខ្លួនទៅនឹងតម្រូវការនៃការទទួលខុសត្រូវផ្នែកបរិស្ថានចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការប្រែប្រួលអាកាសធាតុ។

នៅរោងចក្រដំឡើងរថយន្ត Canton ក្នុងរដ្ឋ Mississippi បានចាប់ផ្តើមដំណើរការកាលឆ្នាំ ២00៣ ក្រុមហ៊ុន Nissan បច្ចុប្បន្នបានផលិតរថយន្តចំនួន៤ ម៉ូដែល រួមមានរថយន្ត Frontier Pickup និងរថយន្ត Altima sedan ៕ ដោយ៖លី ភីលីព
