យោងតាមកាសែត Daily Mail បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេស បើកការស៊ើបអង្កេតផ្ទៃក្នុងមួយ ដើម្បីកំណត់អត្តសញ្ញាណ អ្នកស៊ើបការណ៍ ដែលប្រហែលជាបានលេចធ្លាយ ព័ត៌មានលម្អិតសម្ងាត់ អំពីផែនការរបស់ខ្លួន ក្នុងការគ្រប់គ្រង Facebook ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។
អតីតឧបនាយករដ្ឋមន្ត្រី Nick Clegg ដែលទើបតែក្លាយជាប្រធានថ្មី នៃកិច្ចការសកលរបស់ Meta ត្រូវបានគេរាយការណ៍ថា បានទទួលព័ត៌មានរសើបនេះ។
បើយោងតាមកាសែតបានរាយការណ៍ កាលពីថ្ងៃសៅរ៍ ការស្វែងរកនឹងគ្របដណ្តប់ ទូទាំងរតនាគារ ការិយាល័យបរទេស និងនាយកដ្ឋានឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា។
ការស៊ើបអង្កេតនេះ ត្រូវបានចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពីអត្ថបទរបស់ Financial Times ស្តីពីច្បាប់ស្តីពីសុវត្ថិភាព តាមអ៊ីនធឺណិតនាពេលខាងមុខ របស់រដ្ឋាភិបាលដែលមាន គោលបំណងគ្រប់គ្រង ទៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ Source: Sabay