ក្រុមហ៊ុន Facebook/Meta ជាប់ឈ្មោះ ជាក្រុមហ៊ុន «អាក្រក់បំផុតប្រចាំឆ្នាំ Worst company of the year ២០២១» នេះបើយោងទៅលើការស្ទង់ មតិដោយស្ថាប័ន Yahoo! Finance ។
ហេតុផលខ្លះៗទាញទម្លាក់ Facebook/Meta នៅពីក្រោយលទ្ធផលនេះ ត្រូវបានប្រភពព័ត៌មានរំលេចឲ្យដឹងថា នៅក្នុងចំណោមអ្នកបោះឆ្នោតទាំងអស់សុទ្ធតែខកចិត្តជាមួយ Meta ទៅលើច្រើនករណីដូចជា៖ បណ្ដាញសង្គម Facebook និង Instagram ជះឥទ្ធិពលមិនល្អ និងអ្នកប្រើប្រាស់ក្មេងៗ។
លើសពីនេះវាធ្វើឲ្យប៉ះ ពាល់ដល់សុខភាពផ្លូវចិត្ត ឬប៉ះពាល់ឯកជនភាពអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗ សូម្បីតែផលិតផល Metaverse ដែលទើបនឹងប្រកាស ចេញក៏ស្រាប់តែលេចដំណឹង រកឃើញការលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ច្រើនជាង ៥០០០០ គណនីទៅហើយ។ តាមការចេញផ្សាយដោយ CNBC ។
ចំពោះ Yahoo! Finance គឺជាស្ថាប័ន ដែលតែងតែបើកសិទ្ធឲ្យគេបោះឆ្នោតជ្រើសរើស ក្រុមហ៊ុនល្អបំផុតមួយប្រចាំឆ្នាំ និងក្រុមហ៊ុនអាក្រក់បំផុតមួយ ប្រចាំឆ្នាំដូចគ្នា។ ការជ្រើសរើសនោះទៀត សោត ផ្អែកទៅលើឥទ្ធិពល របស់ក្រុមហ៊ុនទាំង នោះលើទីផ្សារ ព្រមទាំងសមិទ្ធិផលផ្សេងៗទៀត ដែលពួកគេដាក់ចេញ បន្ទាប់មក ដាក់ឲ្យទស្សនិកជនបោះឆ្នោតសម្រេចយក ។
បញ្ជាក់ផងដែរថា ក្រុមហ៊ុនល្អបំផុតប្រចាំឆ្នាំ Best company of the year 2021 បានទៅលើ Microsoft រីឯក្រុមហ៊ុនអាក្រក់បំផុតប្រចាំឆ្នាំវិញ “Worst company of the year” បានទៅលើ Facebook/Meta និងតំណែងដូចគ្នានេះលេខពីរបានទៅលើក្រុមហ៊ុន Alibaba ៕