បច្ចេកវិទ្យា

ការស្រាវជ្រាវរបស់ចិន៖ កំណើន R&D រក្សាប្រទេសជាតិឈានមុខគេ

ចិន៖ បើតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានឲ្យដឹងថា ប្រទេសចិនបានចំណាយប្រាក់ប្រហែល ២.៧៩ ពាន់ពាន់លានយន់ (៤៤១ ពាន់លានដុល្លារ) ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍កាលពីឆ្នាំមុន កើនឡើង ១៤.២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងជាសញ្ញាមួយថា ប្រទេសចិនបានសម្រេចការចាប់ផ្តើមដ៏ល្អចំពោះផែនការ៥ឆ្នាំទី ១៤ (២0២១-២៥)យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។


ការចំណាយលើ R&D លើការស្រាវជ្រាវជាមូលដ្ឋានបានកើនឡើងដល់ជិត ១៧0 ពាន់លានយន់កាលពីឆ្នាំមុន ពោលគឺកើនឡើង ១៥.៦ ភាគរយធៀបនឹងឆ្នាំមុន។ លោក Wang Zhigang រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដោយការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋថា សមត្ថភាពច្នៃប្រឌិតជាតិទាំងមូលរបស់ ប្រទេសចិនបានឈានដល់ចំណាត់ថ្នាក់ទី ១២ នៅលើពិភពលោកកាលពីឆ្នាំមុន។


លោកបានបន្តថា ទីក្រុងប៉េកាំង សៀងហៃ និងតំបន់ Guangdong-Hong Kong-Macao Greater Bay Area ក៏ត្រូវបានចុះបញ្ជីក្នុងចំណោមមជ្ឈមណ្ឌលនវានុវត្តន៍កំពូលទាំង ១0 របស់ពិភពលោកកាលពីឆ្នាំមុន ដោយលោកបានបន្ថែមថា ប្រទេសចិនបានបោះជំហាន យ៉ាងសំខាន់ក្នុងការស្រាវជ្រាវជាមូលដ្ឋាន បច្ចេកវិទ្យាស្នូល កំណែទម្រង់ស្ថាប័ន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។


លោក Wang បាននិយាយថា ការគួរឲ្យកត់សម្គាល់មួយចំនួននៃវិទ្យាសាស្ត្រ និងវិស្វកម្ម រួមមានការបង្កើតកុំព្យូទ័រ Quantum ថ្មីមានឈ្មោះថា Zuchongzhi-2 និង Jiuzhang-2; យាន Tianwen-1 Mars rover ចាប់ផ្តើមការរុករកលើកដំបូងរបស់ប្រទេសនៃភពក្រហម និងប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបសង្កេតព្រះអាទិត្យដំបូងរបស់ខ្លួន Xihe ៕

Most Popular

To Top