លោក Elon Musk បានឆ្លើយតបទៅកាន់ភាគី រុស្ស៊ី ថាក្រុមហ៊ុន SpaceX អាចការពារស្ថានីយ៍ អវកាសអន្តរជាតិបាន ក្រោយពេលលោក Dmitry Rogozin កាន់តំណែង ជាប្រធានគ្រប់គ្រងទូទៅអវកាស រុស្ស៊ី បញ្ចេញមតិក្នុងន័យគំរាម លើបញ្ហាសន្ដិសុខ សុវត្ថិភាពផ្នែកអវកាស ។
លោក Dmitry Rogozin និយាយថា «NASA៖ ប្រសិនបើបិទកិច្ចសហការ ជាមួយពួកយើង តើបាននរណាសង្គ្រោះ ISS ស្ថានីយ៍អវកាសអន្តរជាតិ ខណៈមិនអាចគ្រប់គ្រងបាន ។ ប្រសិនបើវាធ្លាក់ មកចំប្រទេសផ្សេងៗទៀត ដូចជា អឺរ៉ុប ឥណ្ឌា ចិនឬអាមេរិកនោះ តើវានឹងទៅជា យ៉ាងណា? ដូចនេះយើងនៅតែប្តេជ្ញាធ្វើការជាមួយដៃគូអន្តរជាតិទាំងអស់របស់យើង រួមទាំងប្រទេសរុស្ស៊ីផងដែរ ដោយមិនមានការផ្លាស់ប្តូរ ផែនការនោះទេ។ បេសកកម្មអវកាសស៊ីវិល នៅតែអាចសហការបាន»។
លោក Dmitry Rogozin
រំលងមិនបានប៉ុន្មានផង លោក Elon Musk ក៏សម្រេចចិត្តបើកដំណើការ ការប្រព័ន្ធផ្កាយរណបអ៊ីនធើណិត Starlink ដើម្បីជាការឆ្លើយតបពីការស្នើសុំរបស់ អ៊ុយក្រែន បន្ទាប់ពីរុស្ស៉ី រំខានផ្នែកសេវាអ៉ីនធើណិត និងរងការវាយប្រហារ តាមអ៊ិនធើណិតយ៉ាងដំណាំ ប៉ុន្មានថ្ងៃមកនេះ ។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុន SpaceX នឹងសង្គ្រោះស្ថានីយ៍អវកាស អន្តរជាតិ ប្រសិនបើ រុស្ស៉ី ចង់ទម្លាក់យានមួយនេះ ពីគន្លងគោចរ ដែលមានទម្ងន់ជាង ៥០០ តោនមកផែនដីពិតមែននោះ ៕