រថយន្ត Nissan Juke នឹងត្រូវបំពាក់បន្ថែមម៉ាស៊ីន Hybrid ក្នុងពេលឆាប់ៗខាងមុខនេះ ដែលវានឹងជួយឱ្យរថយន្តសន្សំសំចៃ នៃការប្រើប្រាស់សាំង ហើយការបញ្ចេញផ្សែងពុល ក៏មានកម្រិតទាបផងដែរ។

រថយន្ត Nissan ម៉ូដែលថ្មីនេះ នឹងត្រូវបានផ្លាស់ប្តូរការឌីហ្សាញថ្មី លើចំណុចមួយចំនួន ទាំងផ្នែកខាងក្រៅ និងខាងក្នុង។

រថយន្ត Hybrid នេះ នឹងប្រើម៉ាស៊ីនសាំង ចំណុះ ១,៦លីត្រ ផលិតបានកម្លាំង ៩៣សេះ និងកម្លាំងរមួល ១៤៨ញ៉ូតុនម៉ែត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ ផលិតបានកម្លាំង ៤៨សេះ និងកម្លាំងរមួល ២០៥ញ៉ូតុនម៉ែត្រ ព្រមទាំងបំពាក់អាគុយ ទំហំ ១,២គីឡូវ៉ាត់ម៉ោង។ ចំពោះកម្រិតប្រើប្រាស់សាំង គឺ ៤,៣លីត្រ ក្នុង១០០គីឡូម៉ែត្រ។

អ្វីដែលពិសេសនោះ គឺរថយន្តនេះបំពាក់នូវ Mode e-Pedal ដែលអនុញ្ញាតឱ្យវាប្រើ EV Mode គ្រប់ពេលវេលា ពោលគឺប្រើតែអាគុយសុទ្ធ រហូតដល់ ៨០% នៃការបើកបរក្នុងទីក្រុង ជាមួយល្បឿនអតិបរមា ៥៥គីឡូម៉ែត្រ/១ម៉ោង។
ក្រុមហ៊ុន Nissan មិនបានប្រកាសអំពីតម្លៃ នៃរថយន្ត Juke Hybrid នេះទេ ប៉ុន្តែគេរំពឹងថា វានឹងអាចមានតម្លៃចាប់ពី ២៥ ០០០ដុល្លារឡើងទៅ៕ Source: Sabay
