បច្ចេកវិទ្យា

Telegram ជាប់ជាគោលដៅធំ Hacker ត្រៀមវាយប្រហារ​ឲ្យ​គាំង​ប្រើ​លែង​កើត​

Telegram កំពុងក្លាយជាកម្មវិធីទូរសព្ទដ៏ពេញនិយមជាងគេ ដែលពលរដ្ឋរុស្ស៊ី ប្រើប្រាស់ក្នុងការ តាមដានព័ត៌មាន ជាអត្ថបទនិងវីដេអូនានា។ លើសពីនេះ វាក៏កំពុងជាគោលដៅ របស់ក្រុមហេគឃ័រ។

លោក Pavel Durov ស្ថាបនិក Start-up ជនជាតិរុស្ស៊ី លើកឡើងថា៖ “Telegram នឹងដើរតួនាទីថ្មីមួយទៀត ក្នុងការបន្ថែមប្រព័ន្ធសុវតិ្ថការពារ ជូនដល់អ្នកប្រើប្រាស់ទាំងអស់ រួមទាំងពលរដ្ឋរុស្ស៊ី ស្ថិតក្នុងបរិបទកំពុងក្តៅគគុក លើការវាយប្រហារតាមអ៊ឺនធើណិត រវាងអ៊ុយក្រែននិងរុស្ស៊ី។ ទោះបីឥឡូវនេះ នៅមិនទាន់មាន ករណីលេចចន្លោះប្រហោង ណាមួយកើតឡើងក៏ដោយ”។

Telegram បង្កើតឡើងឆ្នាំ ២០១៣ ហើយលោកត្រូវបានគេដឹងជា មនុស្ស​ម្នាក់ ដែលគាំទ្ររដ្ឋាភិបាលលោកពូទីន។ បើគិតលើស្ថិតិប្រជាជនរុស្ស៊ី ចំនួន ១៤៤ លាននាក់ក្នុងនោះ គេរកឃើញមាន ៦១% ដំឡើង Telegram ក្នុងទូរសព្ទ ឯ ចំណែកទីផ្សារ Social media ធំជាងគេលើនៅរុស្ស៊ីគឺ តេឡេក្រាម។

រយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រៅពីដំណឹងអាប់ឌែតថ្មី ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គេដឹងពលរដ្ឋរុស្ស៊ី ចែកចាយដំណឹងនានា ដូចជា៖ ស្ថានភាពសេដ្ឋកិច្ច (តម្លៃប្រេង,រូបិយប័ណ្ណ) និងស្ថានភាពធនាគារនានា។

និយាយដោយឡែក សូម្បីតែអ្នកសារព័ត៌មាន, អ្នកនយោបាយ, អ្នកតំណាងអង្គការអន្តរជាតិធំៗ ក៏កំពុង​ប្រើប្រាស់ Telegram ជាមធ្យោបាយតាមដានដំណឹង ជាប្រចាំផងដែរ។ ដូចនេះសូមអ្នកប្រើប្រាស់ប្រុងប្រយ័ត្ន​ បើអាចសូមចូលទៅកំណត់ Two-Factor និងដាក់លេខសម្ងាត់ឲ្យខ្លាំង ដើម្បីធានាសុវត្ថិភាពជៀសវាងខាតបង់ បើកើតមានការវាយប្រហារ៕ Source: Sabay

Most Popular

To Top