សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមរិក Google បាននិយាយថា ខ្លួនបានបញ្ឈប់ការ អនុញ្ញាត ឲ្យមានការពិនិត្យ បន្ថែមទៅលើសេវាកម្មផែនទី អនឡាញ របស់ខ្លួន នៅប្រទេស បេឡារុស្ស រុស្សី និង អ៊ុយក្រែន ដើម្បីការពារពួកគេ ពីការប្រើប្រាស់ សម្រាប់ព័ត៌មានសង្គ្រាម យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ទន្ទឹមនឹងនោះ វេទិកាទេសចរណ៍ Tripadvisor កំពុងរារាំងការវាយតម្លៃ សម្រាប់ភោជនីយដ្ឋាន សណ្ឋាគារ ឬកន្លែងផ្សេងទៀត ប្រសិនបើការអត្ថាធិប្បាយ ផ្តោតលើការលុកលុយ របស់រុស្ស៊ីលើ អ៊ុយក្រែន ជាជាងបទពិសោធន៍ជាមួយអាជីវកម្ម ។ សេវាកម្មទាំង២ ប្រឈមមុខនឹងយុទ្ធនាការមួយ ដោយសកម្មជន ដើម្បីប្រើប្រាស់ការពិនិត្យលើ អ៊ីនធើណេត អំពីអាជីវកម្ម ដូចជាភោជនីយដ្ឋាន ដើម្បីទទួលបានព័ត៌មាន អំពីសង្គ្រាមទៅកាន់ប្រជាជន រុស្ស៊ី បានទទួលព័ត៌មានពីរដ្ឋាភិបាល ។
អ្នកនាំពាក្យបានប្រាប់ AFP ថា ដោយសារតែការកើនឡើង នៃមាតិកាបានចូលរួមចំណែក នាពេលថ្មីៗនេះនៅលើ Google Maps ទាក់ទងនឹងសង្រ្គាម នៅអ៊ុយក្រែន យើងបានដាក់ការការពារ បន្ថែមដើម្បីតាមដាន និងការពារមាតិកាដែលបំពាន លើគោលការណ៍ របស់យើងសម្រាប់ផែនទី។ នេះបើយោងតាមអ្នកនាំពាក្យថា ការការពាររួមមានការ ទប់ស្កាត់ការ វាយតម្លៃ រូបថត ឬវីដេអូថ្មីជាបណ្តោះអាសន្ន ពីការបញ្ចូល ទៅក្នុងផែនទី សម្រាប់ទីតាំងនៅក្នុងប្រទេស បេឡារុស្ស រុស្ស៊ី និងអ៊ុយក្រែន ។
គណនី Twitter @YourAnonNews អះអាងថា ជាសំឡេង សម្រាប់ក្រុម Hacker Anonymous បានផ្សាយការផ្ដល់យោបល់ នៅដើមសប្ដាហ៍នេះ ដោយនិយាយថា គំនិតនេះបានមកពី Tweet ចេញពីប្រទេសប៉ូឡូញ ។ YourAnonNews tweet បានសរសេរថា ចូលទៅកាន់ Google Maps ទៅកាន់ប្រទេសរុស្ស៊ី និងស្វែងរកភោជនីយដ្ឋាន ឬអាជីវកម្ម ហើយសរសេរ ការពិនិត្យឡើងវិញ ៕ ដោយ៖លី ភីលីព