បច្ចេកវិទ្យា

អនាគតស្មាតហ្វូន អាចបត់បាន ៖ ស្មាតហ្វូន ត្រឡប់ទៅការ រចនាបុរាណវិញ បន្ទាប់ពីមាន ប្រជាប្រិយភាព

បាសេឡូណា ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា សំឡេងបិទទូរស័ព្ទ គឺជាសំឡេងស្រណុក ដែលបន្លឺឡើង ពីជំហរ យក្សរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung, Oppo និង Huawei ស្ថិតក្នុងសមាជ Mobile World ទីក្រុងបាសេឡូណា នៅសប្តាហ៍នេះ ។

តារានៃដើមទសវត្សរ៍ ឆ្នាំ ២000 ទូរស័ព្ទ Flip-phone កំពុងត្រឡប់មកវិញ ជាមួយ នឹងឈ្មោះធំៗ នៃឧស្សាហកម្មនេះ សង្ឃឹមថា កំណែថ្មី ដែលមាន បច្ចេកវិទ្យាខ្ពស់ ហើយស្មាតហ្វូន ដែលអាចបត់បានជិតឈាន ទៅដល់ការពេញនិយម ។ នៅពេលតម្លៃផលិតកម្មចាប់ផ្តើមធ្លាក់ចុះ អ្នកវិភាគរំពឹងថា នឹងកើនឡើងដប់ដង នៃការលក់នៅឆ្នាំ ២0២៦ ។

Samsung គឺជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យនេះ ដោយបង្ហាញស្មាតហ្វូនដែលអាចបត់បានដំបូងគេ នៅក្នុងសន្និសីទ Barcelona កាលពីបីឆ្នាំមុន។ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះមានចំនួន ៨៧ ភាគរយ នៃការលក់ទូរស័ព្ទ អាចបត់បានកាលពីឆ្នាំមុននេះ បើយោងតាមអ្នកវិភាគ DSCC ។ វាប្តេជ្ញាថា ម៉ូដែលចុងក្រោយបំផុត របស់វា “Galaxy Fold” និង “Galaxy Z Flip” នឹងផ្តល់ ឲ្យអ្នកប្រើប្រាស់ នូវប្រភេទនៃបទពិសោធន៍ ត្រូវបានបម្រុងទុកជាធម្មតា សម្រាប់ថេប្លេត និងកុំព្យូទ័រយួរដៃ ។

លោក Francois Hernandez មកពីក្រុមហ៊ុន Samsung France បាននិយាយថា យើងកំពុងធ្វើការជាមួយ អ្នកលេងដូចជា Disney+ និង YouTube ដើម្បីធ្វើសមាហរណកម្មកម្មវិធី របស់ពួកគេឱ្យល្អបំផុត ទៅក្នុងទំហំអេក្រង់នេះ និងធ្វើឲ្យការប្រើប្រាស់អតិបរមា នៃលទ្ធភាពទាំងអស់ នៃផលិតផល។ ប៉ុន្តែការប្រកួតប្រជែង កំពុងកើនឡើង ដោយមានក្រុមហ៊ុនដូចជា Oppo របស់ចិនកំពុងចូលរួម ។

នេះបើយោងតាមប្រធាន ផលិតផលរបស់ក្រុមហ៊ុនលោក Arne Herkelmann ថា”Find N” របស់វា ដែលបច្ចុប្បន្ន មានលក់តែក្នុងទ្វីបអាស៊ី បានឃើញការលក់យ៉ាងក្តៅគគុក ក្នុង ប្រទេសចិន ។ ទូរសព្ទអាចបត់បាននេះ ត្រៀមខ្លួនជាស្រេច សម្រាប់ទីផ្សារដ៏ធំ យើងឃើញថា វាកាន់តែមានភាពចាស់ទុំ ជាបច្ចេកវិជ្ជា ហើយថែមទាំងឈាន ដល់តម្លៃ ដែលសមរម្យជាងនេះទៀត ដូច្នេះប្រាកដណាស់ នាពេលអនាគតអ្នក នឹងឃើញឧបករណ៍ ដែលអាចបត់បានកាន់តែច្រើន ៕ដោយ៖លី ភីលីព

Most Popular

To Top