បច្ចេកវិទ្យា

Elon Musk ព្រមាន៖ មានឱកាសខ្ពស់នៅរុស្ស៊ី​ ​ចំពោះសេវាអ៊ីនធើណេត តាមផ្កាយរណប Starlink របស់ SpaceX នៅអ៊ុយក្រែន

អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានព្រមានថា ឱកាសខ្ពស់សម្រាប់សេវាកម្ម ប្រព័ន្ធអ៊ីនធើណេត ផ្កាយរណប Starlink របស់ SpaceX នៅក្នុងប្រទេសអ៊ុយក្រែន អាចត្រូវបានកំណត់គោលដៅ ដោយប្រទេសរុស្ស៊ី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សហគ្រិនមហាសេដ្ឋីរូបនេះ បានបង្ហាញពីការព្រួយបារម្ភ របស់លោកត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកស្រាវជ្រាវសន្តិសុខអ៊ីនធើណេត បានព្រមានថា ឧបករណ៍ដែលប្រើសម្រាប់ការទំនាក់ទំនង ផ្កាយរណបអាចក្លាយជា ‘beacons’ ដែលរុស្ស៊ីអាចកំណត់គោលដៅ សម្រាប់ការវាយប្រហារតាមអាកាស។ លោក Musk បានបង្ហោះសារថា ការព្រមានដ៏សំខាន់ Starlink គឺជាប្រព័ន្ធទំនាក់ទំនងដែលមិនមែន ជារបស់ប្រទេសរុស្ស៊ីតែមួយគត់ នៅតែដំណើរការនៅក្នុងផ្នែកខ្លះ នៃអ៊ុយក្រែន ដូច្នេះប្រូបាប៊ីលីតេ នៃការត្រូវបានគេកំណត់គោលដៅ គឺខ្ពស់ប្រើដោយប្រុងប្រយ័ត្ន។

លោកបានស្នើឲ្យអ្នកប្រើប្រាស់បើក Starlink តែនៅពេលចាំបាច់ ហើយដាក់អង់តែនឲ្យឆ្ងាយ ពីមនុស្សតាមដែលអាចធ្វើទៅបាន និងដាក់ពន្លឺបាំងពីលើអង់តែន ដើម្បីជៀសវាងការមើលឃើញដោយភ្នែក។ លោក Musk បានបន្តថា Starlink ត្រូវបានធ្វើឲ្យសកម្ម ក្នុងប្រទេសអ៊ុយក្រែន ហើយ SpaceX កំពុងបញ្ជូនស្ថានីយបន្ថែមទៀត ទៅកាន់ប្រទេសនេះ ដោយឆ្លើយតបទៅនឹងការបង្ហោះ របស់មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន បានស្នើសុំឲ្យ Musk ផ្តល់ប្រទេសដែលកំពុង ប្រយុទ្ធជាមួយស្ថានីយ៍ Starlink ។
អ៊ុយក្រែន បាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួនបានទទួលអំណោយ ស្ថានីយអ៊ីនធើណេតផ្កាយរណប Starlink ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវសន្តិសុខអ៊ីនធើណេត លោក John Scott-Railton មកពីគម្រោង Citizen Lab របស់សាកលវិទ្យាល័យ Toronto បានព្រមានថា ទាំងនេះអាចក្លាយជាគោលដៅ របស់រុស្ស៊ី៕ ដោយ៖លី ភីលីព

Most Popular

To Top