បច្ចេកវិទ្យា

Hacker អាមេរិកវ័យក្មេង​ ចិត្ត​សឿង​​ទារ​លុយ​ Elon Musk ៥ មុឺន​ដុល្លារ​និងឡាន Tesla ថ្មីមួយគ្រឿង

យុវជន Jack Sweeney មានអាយុត្រឹមតែ ១៩ ឆ្នាំមានជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ។ រូបគេ មានសមត្ថភាពពិសេស​អាច​បង្កើត​ប្រព័ន្ធដ៏ទំនើប តាមដាន​ដឹងនូវប្រវត្តិ និងបច្ចុប្បន្នភាព (ម៉ោង,ថ្ងៃខែ និងលេខជើងហោះហើរ) យន្តហោះឯកជន តម្លៃរាប់លានដុល្លារ កម្មសិទ្ធលោក Elon Musk។ លើសពីនេះ រូបគេក៏អាចដឹងពី ជើងហោះហើរ មហាសេដ្ឋីលំដាប់ៗជាច្រើនរូប នៅជុំវិញពិភពលោក មានទាំងថ្នាក់ដឹកនាំប្រទេសដូចជា៖ ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអាមេរិកផងដែរ។

គណនី Twiiter ឈ្មោះ @ElonJet ដែលកើនចំនួនច្រើនជាង 397K អ្នក Follower រួចមកហើយ គិតមកទល់ពេលនេះ។ នៅលើគណនីនោះ Jack ជាអ្នកគ្រប់គ្រង និងបង្ហោះរាល់ដំណឹងហោះហើរទាំងអស់ នៃដំណើរលោក Elon Musk ។

ឆ្លើយឆ្លងជាមួយសារព័តមាន CNN យុវជន Jack និយាយថា លោក Elon Musk បានផ្ញើសារទៅគេ ព្រមផ្តល់លុយសុទ្ធឲ្យ​តែ ៥០០០ ដុល្លារប៉ុណ្ណោះ និងអត្ថន័យថា៖ «សូមបញ្ឈប់បន្ទាន់! ទង្វើនេះជា ហានិភ័យផ្នែកសុវត្ថិភាពឯកជន និងអ៉ឺនធើណិត ឬ Security Risk» ។ យុវជននោះតបថា បើចង់ឲ្យគេបញ្ឈប់សកម្មភាពតាមដាន ឬជំនួស​ឲ្យការ​លុប​ចោលគណនីខាងលើ ទាល់តែឲ្យរថយន្ត Tesla ថ្មីសន្លាងមួយគ្រឿង Model 3 និងលុយសុទ្ធ ៥ មុឺនដុល្លារទៀត។

ទង្វើនេះបានធ្វើឲ្យពិភពលោក និងអ្នកគាំទ្រលោក Elon Musk ​ភ្ញាក់ផ្អើលជាខ្លាំង ចំពោះយុវជនចិត្តសឿងម្នាក់នោះ៕ Source: Sabay

Most Popular

To Top