បច្ចេកវិទ្យា

iPhone ថ្មីរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស Apple នឹងលឿនជាង និងថ្លៃជាងមុន

រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple បានបង្ហាញកំណែថ្មីនៃទូរស័ព្ទ iPhone របស់ខ្លួនមាន សមត្ថភាព ភ្ជាប់ទៅបណ្តាញឥតខ្សែ 5G ដោយមានល្បឿនលឿន ដែលជាការអាប់ដេត រួចហើយនៅលើ ម៉ូដែលទំនើបៗ របស់ក្រុមហ៊ុន អស់រយៈពេលជាងមួយឆ្នាំ ។

ទូរស័ព្ទ iPhone SE ចុងក្រោយបង្អស់ គឺជាកំណែអាប់ដេតដំបូងបង្អស់ ទៅកាន់កំណែទម្រង់ឆ្អឹងទទេ នៃផលិតផលដ៏ពេញនិយមបំផុតរបស់ Apple រយៈពេលជិត២ឆ្នាំ ចំពោះសញ្ញាចុងក្រោយ នៃសម្ពាធអតិផរណាកំពុងធ្វើឲ្យសេដ្ឋកិច្ចកាន់តែក្តៅគគុក iPhone SE ថ្មីនឹងលក់ក្នុងតម្លៃ ៤២៩ដុល្លារ។
វាមានការកើនឡើង ៨ភាគរយ ពីតម្លៃ៣៩៩ដុល្លារសម្រាប់កំណែ ចុងក្រោយបានដាក់ចេញកាលពីជិត ២ ឆ្នាំមុន ក្នុងដំណាក់កាលដំបូង នៃការការរាតត្បាត សកល ។ iPhone SE ថ្មីនឹងមានលក់ក្នុងហាង នៅថ្ងៃទី ១៨ ខែមីនាខាងមុខនេះហើយ ។

ការប្រុងប្រយ័ត្ន នៃ ជំងឺរាតត្បាត Apple នៅតែបដិសេធមិនអញ្ជើញ អ្នកសារព័ត៌មាន និងភ្ញៀវផ្សេងទៀត ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ ដោយផ្ទាល់ ដែលខ្លួនបានរៀបចំ ជាប្រពៃណី ដើម្បីណែនាំផលិតផល ចុងក្រោយរបស់ខ្លួន ។ ផ្ទុយទៅវិញ Apple បានចាក់ផ្សាយ ព្រឹត្តិការណ៍នេះ ពីរោងមហោស្រព ដាក់ឈ្មោះ តាមសហស្ថាបនិក Steve Jobs នៅ Cupertino រដ្ឋ California ទីស្នាក់ការកណ្តាលរបស់ខ្លួន ។

ទោះបីជា iPhone SE ចុងក្រោយបង្អស់ នឹង មានដំណើរការលឿន ជាងមុន អេក្រង់ជាប់បានយូរ និងថាមពលថ្មប្រើប្រាស់ បានយូរជាងម៉ូដែល ចុងក្រោយក៏ដោយ ចំណុចលក់ដ៏ធំបំផុតរបស់វាទំនង ជាភាពឆបគ្នារបស់វាជាមួយ នឹងបណ្តាញឥតខ្សែ 5G នៅតែកំពុងកើតមាន និងតម្លៃទាបរបស់វា។
វាជាការបញ្ចុះតម្លៃយ៉ាងខ្លាំងពីស៊េរី ទូរស័ព្ទ iPhone 13 ដែលពេញនិយមបានចេញផ្សាយ កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន រួមមាន៤ម៉ូដែលផ្សេងគ្នា តម្លៃរបស់ iPhone 13 មានចន្លោះពី ៧០០ ដុល្លារដល់ ១ ១០០ ដុល្លារ។ ពួកវាទាំងអស់ ដូចជា iPhone 12s ចេញក្នុងអំឡុងរដូវស្លឹកឈើជ្រុះឆ្នាំ ២0២0 អាចភ្ជាប់ទៅទូរសព្ទ 5G បាន ៕ដោយ៖លី ភីលីព

Most Popular

To Top