លោក Roman Abramovich ម្ចាស់ក្លឹប Chelsea ដែលជាមនុស្សជំនិតមួយរូបរបស់ប្រធានាធិបតីរុស្ស៊ីត្រូវបានរដ្ឋាភិបាលអង់គ្លេសសម្រេចធ្វើការដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្យសម្បត្តិរបស់លោកទាំងអស់និងបង្កកការចរាចរណ៍លុយនៅក្នុងប្រទេសមួយនេះ ព្រមទាំងហាមឃាត់ការធ្វើដំណើរ មកកាន់អង់គ្លេសនេះថែមទៀតផង។


សេដ្ឋីខាងលើនេះត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិសរុបប្រមាណជា១២ពាន់ផោន ហើយភាគច្រើននៃរបររបស់លោកត្រូវបានរដ្ឋាភិបាលរុស្ស៊ីលើកលែងពន្ធទាំងអស់។ ដោយសារតែសង្គ្រាម លោក Abramovich ក៏ដឹងខ្លួនខ្លះដែរថានឹងត្រូវគេដាក់ទណ្ឌកម្មមិនខាន ទើបលោកសម្រេចដាក់លក់របស់របរ និងក្លឹប Chelsea ចោលដែរ តែស្ដាយលក់មិនទាន់ដាច់ផង អង់គ្លេសប្រកាសដាក់ទណ្ឌកម្មលែងឱ្យលក់ទៅហើយ។
នៅពេលនេះទាំងមុខរបរនៅអង់គ្លេស និងទ្រព្យសម្បត្តិនានារួមទាំងផ្ទះផងនោះ ត្រូវបានរដ្ឋាភិបាលអង់គ្លេសលែងឱ្យលក់ហើយ និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ។ បើតាមការប្រកាសដូចជាក្លឹប Chelsea ជាដើម អាចរកម្ចាស់ថ្មីបាន តែលុយលក់បានត្រូវចូលទៅរដ្ឋាភិបាល និងមួយផ្នែកចូលគណគ្រប់គ្រងក្លឹបនៅអង់គ្លេស។ ដោយការដាក់ទណ្ឌកម្មនេះ ស្ទើរតែធ្វើឱ្យលោក Abramovich អស់ពីខ្លួនដែរទៅហើយ ព្រោះលោករស់នៅក្រុងឡុង និងមានរបស់របរច្រើនណាស់នៅទីនេះ។
ខាងក្រោមនេះជាបញ្ជីមួយចំនួនដែលលោក Abramovich មិនអាចលក់ចេញទាន់ ហើយខ្លះបានយកចេញពីអង់គ្លេសទាន់ពេលវេលាហើយ៖

លក់អត់ទាន់
- ក្លឹប Chelsea តម្លៃ៣ពាន់លានផោន
- ផ្ទះតម្លៃ១៥០លានផោន
- ផ្ទះល្វែងនៅមាត់ទឹកតម្លៃ២២លានផោន
យកចេញពីអង់គ្លេសទាន់
- យន្ដហោះ Boeing Jet តម្លៃ២៦៤លានផោន
- Helicopters ៣គ្រឿង តម្លៃ៩លានផោន
- យន្ដហោះឯកជន Gulfster Jet តម្លៃ៥០លានផោន
- នាវាកម្សាន្ដ២គ្រឿង Solaris តម្លៃ៤៣០លានផោន និង Eclipse តម្លៃ៥៤០លានផោន
- ឡានទំនើបច្រើនគ្រឿងសរុបតម្លៃ៦លានផោន (នៅសល់១គ្រឿង ដែលដឹកមិនទាន់ផុតអង់គ្លេស)
ប្រភព៖ .sabay
