បច្ចេកវិទ្យា

យានរុករកភព ព្រះច័ន្ទ របស់ចិនបញ្ចេញ រូបភាពថ្មី ផ្នែកងងឹត នៃព្រះច័ន្ទបង្ហាញ ពីផ្លូវបត់ហោះលើផ្ទៃ

ចិន ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា យានអវកាស Yutu-2 របស់ប្រទេសចិន បានត្រឡប់មកវិញ នូវរូបភាព មិនគួរឲ្យជឿមួយពីផ្នែកងងឹតនៃភពព្រះច័ន្ទ ដោយបង្ហាញ ពីដំណើរដ៏មមាញឹក ដោយវាបានធ្វើឡើង ចាប់តាំងពីការចុះចត កាលពី ៣ ឆ្នាំមុន ។

យាន Yutu-2 បានមកដល់ភពព្រះច័ន្ទ កាលពីបីឆ្នាំមុន នៅលើយាន Change’e 4 ជាយានអវកាស ដំបូងគេ ដែលមិនធ្លាប់ចុះចតនៅផ្នែកឆ្ងាយ នៃភពព្រះច័ន្ទ ។ យាន Chang’e 4 អាចមើលឃើញ នៅផ្នែកខាងក្រោយ ខាងស្តាំនៃរូបភាពបែប Panorama រួមជាមួយនឹងផ្លូវបង្វិល នៅក្នុងធូលីព្រះច័ន្ទ ដែលបន្សល់ទុក ដោយយាន Rover ។

នេះបើយោងតាមទិន្នន័យ ពីប្រព័ន្ធកម្មវិធី Lunar Exploration Ground Application System របស់ប្រទេសចិនថា ចាប់តាំងពីការចុះចត យាន Yutu-2 ដើរដោយថាមពលពន្លឺព្រះអាទិត្យ បានធ្វើដំណើរក្នុងចម្ងាយ ១,0២៩ ម៉ែត្រ ឆ្លងកាត់រណ្ដៅភ្នំភ្លើង Von Kármán ។ យាន Yutu-2 ត្រូវបានបាញ់បង្ហោះ ចេញពីមជ្ឈមណ្ឌលបង្ហោះ ផ្កាយរណប Xichang ប្រទេសចិន កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២0១៨ ហើយបានចុះចតតិច ជាងមួយខែក្រោយមក ។

នៅក្នុងខែកុម្ភៈឆ្នាំនេះ យានរុករកទម្ងន់១៤0គីឡូក្រាម បានរកឃើញកញ្ចក់ថ្លាពីរ ដែលនៅដដែលរហូតដល់ក្រាស់មួយ អ៊ីញនៅផ្នែកឆ្ងាយនៃព្រះច័ន្ទ។ កញ្ចក់តូចជារឿងធម្មតា នៅលើព្រះច័ន្ទ ទោះបីជាជាធម្មតា វាមានតិចជាង 0.0៣ នៃអង្កត់ផ្ចិតមួយអ៊ីញក៏ដោយ ។

នេះបើយោងតាមអ្នកវិទ្យាសាស្ត្រថា កញ្ចក់ដែលទើបរកឃើញថ្មីៗទាំងនេះ មានទំហំធំជាង ដោយវាស់ប្រហែលពី 0.៥អ៊ីញទៅ១អ៊ីញ ។ កញ្ចក់បង្កើតនៅលើព្រះច័ន្ទ នៅពេលដែលសារធាតុ Silicate សារធាតុរ៉ែ ដែលបង្កើតជាថ្ម ត្រូវបានទទួលរង នូវសីតុណ្ហភាពខ្ពស់៕ដោយ៖លី ភីលីព

Most Popular

To Top