បច្ចេកវិទ្យា

Google និង Meta ប្រឈមមុខ នឹងការស៊ើបអង្កេត របស់ EU ចំពោះការរំលោភ លើការប្រកួតប្រជែង ដែលអាចកើតមាន

ប្រ៊ុចសែល ៖ សហភាពអឺរ៉ុបបានគំរាមបង្រ្កាប កិច្ចព្រមព្រៀងរវាង Google និង Facebook មេ Meta សម្រាប់សេវាកម្មផ្សាយ ពាណិជ្ជកម្មបង្ហាញ តាមប្រព័ន្ធអ៊ីនធើណេត ដោយនិយាយថ្ងៃសុក្រថា កិច្ចព្រមព្រៀងនេះ អាចបំពានច្បាប់របស់ប្លុក ស្តីពីការប្រកួតប្រជែង ដោយយុត្តិធម៌ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមឃ្លាំមើលការប្រកួតប្រជែង របស់សហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតលើកតិកា សញ្ញាឆ្នាំ ២0១៨ ពាក់ព័ន្ធនឹង ការចូលរួមនៃបណ្តាញ ទស្សនិកជនរបស់ Meta នៅក្នុងកម្មវិធីការដេញថ្លៃ បើកចំហរបស់ Google ។ គណៈកម្មការអឺរ៉ុប ជាស្ថាប័នប្រតិបត្តិ របស់សហភាពអឺរ៉ុប បាននិយាយថា កិច្ចព្រមព្រៀងនេះអាចជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដកចេញនូវសេវាកម្មបច្ចេកវិទ្យា ផ្សាយពាណិជ្ជកម្មប្រកួតប្រជែង ជាមួយកម្មវិធី Open Bidding របស់ Google ដែលនឹង ធ្វើឲ្យប៉ះពាល់ដល់អ្នកបោះពុម្ពផ្សាយ និងអ្នកប្រើប្រាស់ ។

លោក Margrethe Vestager ស្នងការ នៃការប្រកួតប្រជែងអ៊ឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើត្រូវ បាន បញ្ជាក់ដោយការស៊ើបអង្កេត របស់យើង វានឹងរឹតបន្តឹង និងបង្ខូចការប្រកួតប្រជែង លើទីផ្សារបច្ចេកវិទ្យា ផ្សាយពាណិជ្ជកម្ម ប្រមូលផ្តុំរួចហើយ ដល់ការ បំផ្លាញ បច្ចេកវិទ្យានៃការផ្សាយពាណិជ្ជកម្មដែលជាគូប្រជែង អ្នកបោះពុម្ពផ្សាយ និង អ្នកប្រើប្រាស់ចុងក្រោយ ។
ចក្រភព អង់គ្លេស បានចាប់ផ្តើមការស៊ើបអង្កេត ផ្ទាល់ខ្លួនរបស់ខ្លួនលើ កិច្ចព្រមព្រៀង រវាង Google និង Meta ។

គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនបានទាក់ទង ជាមួយអាជ្ញាធរប្រកួតប្រជែង របស់ចក្រភពអង់គ្លេស ហើយ “មានបំណងសហការ យ៉ាងជិតស្និទ្ធលើការ ស៊ើបអង្កេតនេះ បន្ទាប់ពីច្បាប់ និងនីតិវិធីដែលអាចអនុវត្តបាន ៕ដោយ៖លី ភីលីព

Most Popular

To Top