មានតែម៉ូដែល iPhone 14 Pro ប៉ុណ្ណោះដែលនឹងបំពាក់បន្ទះឈីប A16 រីឯម៉ូឌែល iPhone 14 ធម្មតាប្រើបន្តប្រើបន្ទះឈីប A15 Bionic របស់ iPhone 13 នេះបើយោងតាមអ្នកព្យាករណ៍ផលិតផល Apple ដ៏ល្បី លោក Ming-Chi Kuo។
លោក Kuo ក៏បានបន្ថែមថា iPhone 14 ទាំងបួនម៉ូដែលនឹងអាចប្រើ RAM ចាំ 6GB ដោយម៉ូដែល iPhone 14 ធម្មតា ប្រើ RAM ប្រភេទ LPDDR 4X និងម៉ូដែល iPhone 14 Pro ប្រើ RAM ប្រភេទ LPDDR 5។
គួរដឹងថា iPhone 13 mini និង iPhone 13 ប្រើ RAM ត្រឹម 4GB តែប៉ុណ្ណោះ មានតែម៉ូឌែល iPhone 13 Pro និង iPhone 13 Pro Max ទើបប្រើ RAM ដល់ទៅ 6GB។
ក្រៅពីនេះ លោក Ming-Chi Kuo បានបង្ហើបពីរបៀបដាក់ឈ្មោះ iPhone ថ្មីផងដែរ គឺ៖
iPhone 14 មានអេក្រង់ ៦,១អ៊ិញ
iPhone 14 មានអេក្រង់ ៦,៧អ៊ិញ (ម៉ូឌែលថ្មី iPhone ធម្មតា ប៉ុន្ដែប្រើអេក្រង់ធំ)
iPhone 14 Pro មានអេក្រង់ ៦,១អ៊ិញ
iPhone 14 Pro មានអេក្រង់ ៦,៧អ៊ិញ