អង់គ្លេស៖ គម្រោងរបកគំហើញ ត្រូវបានពិពណ៌នាថា មហិច្ឆតាបច្ចេកវិទ្យាដំបូង សម្រាប់ចក្រភពអង់គ្លេស ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ជីវិត នៅលើផែនដីផងដែរ បន្ទាប់ពីមនុស្សយន្តប្រមាញ់អុកស៊ីសែន និងស្ថានីយ៍ថាមពល នៅក្នុងលំហគឺជារឿង២ ចំពោះវិស្វករអង់គ្លេស អាចអភិវឌ្ឍបានដោយសារការប្រើប្រាស់ថវិកាថ្មី យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
រដ្ឋមន្ត្រីវិទ្យាសាស្ត្រលោក George Freeman បានប្រកាសពីការបោះទឹកប្រាក់ ២ លានផោនសម្រាប់គម្រោងថ្មីចំនួន ១៣ ដែលប្រើប្រាស់វិធីសាស្រ្តត្រួសត្រាយផ្លូវ សម្រាប់ថាមពល ទំនាក់ទំនង និងធនធាន។ ទីភ្នាក់ងារអវកាសចក្រភពអង់គ្លេស (UKSA) បណ្តាក់ទុនរហូតមកដល់ពេលនេះ រួមមាន Rolls-Royce កំពុងអភិវឌ្ឍស្ថានីយ៍ថាមពល សម្រាប់លំហអាចធ្វើឲ្យបង្កើតទឹក និងអុកស៊ីសែនដែលអាចដកដង្ហើមបាន។
មួយទៀតនឹងអភិវឌ្ឍបច្ចេកវិទ្យាថ្មីដែលអាចទប់ទល់ នឹងកម្រិតវិទ្យុសកម្មខ្ពស់ នៅលើភពព្រះអង្គារ ខណៈមួយភាគបីនឹងបង្កើតឧបករណ៍ ទំនាក់ទំនងសម្រាប់អវកាសយានិក ដើម្បីដោះស្រាយការពន្យារពេល ក្នុងការសន្ទនារវាងភពអង្គារ និងផែនដី។ វិស្វករក៏នឹងអភិវឌ្ឍមនុស្សយន្ត នឹងស្វែងរកធនធានដូចជា អុកស៊ីហ្សែន និងទឹកនៅក្នុងថ្មព្រះច័ន្ទ។
លោក Freeman បានប្រកាសពីសាច់ប្រាក់ ក្នុងអំឡុងពេលសប្តាហ៍វិទ្យាសាស្ត្រអង់គ្លេស បាននិយាយថា របកគំហើញនៃការរកឃើញ និងមិនត្រឹមតែប្រើប្រាស់ ក្នុងលំហប៉ុណ្ណោះទេ ប៉ុន្តែនឹងធានាថា មនុស្សនៅទីនេះនៅលើផែនដី ក៏ទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ អាចគាំទ្រដល់បណ្តាញរបស់ចក្រភពអង់គ្លេស និងការប្តេជ្ញាចិត្ត នៃការបំភាយឧស្ម័នសូន្យ៕ ដោយ៖លី ភីលីព