ក្រុងឡុងដ៍ ៖ យោង តាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ស្រមោចភ្លើងក្រហម មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារការ ខាំដ៏ឈឺចាប់ និងយុទ្ធសាស្ត្រអាណានិគម ឈ្លានពាន ហើយត្រូវបានគេស្គាល់ថា ជាប្រភេទសត្វ វាយប្រហារ និង សម្លាប់សត្វតូចៗជាងខ្លួន ។
អ្នកវិទ្យាសាស្ត្រ បានកំណត់អត្តសញ្ញាណ សង្គមទំនើបថ្មី ដែលរីករាលដាលរវាងប្រភេទ ស្រមោចភ្លើងខុសៗគ្នា និងរៀបចំរចនា សម្ព័ន្ធសង្គមឡើងវិញ។ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Queen Mary នៃ ទីក្រុងឡុងដ៍បានភ្ញាក់ផ្អើល មិនគួរឲ្យជឿ ដែលឃើញទម្រង់ថ្មី នៃអង្គការសង្គមបានកាន់កាប់ អាណានិគមនៅក្នុងព្រៃ ។
ពួកវាមាន ដើមកំណើត នៅអាមេរិកខាងត្បូង ប៉ុន្តែត្រូវបានចាត់ទុកថា ជាសត្វល្អិតរាតត្បាត នៅសហរដ្ឋអាមេរិក អូស្ត្រាលី និងតៃវ៉ាន់ ដោយពួកគេបាន បង្ហាញ ពីការពិបាកក្នុងការលុបបំបាត់ ដោយទទួលបានប្រភេទសត្វ ដែលមានឈ្មោះឡាតាំងថា Solenopsis invicta មានន័យថា មិនអាចបំផ្លាញបាន ។
ដើមឡើយ អាណានិគម ស្រមោចភ្លើងក្រហម មានមហាក្សត្រីតែមួយ ប៉ុន្តែអ្នកស្រាវជ្រាវ បានរកឃើញការផ្លាស់ប្តូរហ្សែន បានកើតឡើង ជិតមួយលាន ឆ្នាំមុន ដែលអាណានិគមអាច មានមហាក្សត្រីរាប់សិបក្បាល ។ ការស្រាវជ្រាវថ្មី ដែលត្រូវបានចេញផ្សាយ តាមទស្សនាវដ្តី Nature Communications បានវិភាគហ្សែនទាំងមូល នៃ ស្រមោចភ្លើងឈ្មោល ៣៦៥ ដើម្បីពិនិត្យមើលការវិវត្ត នៃហ្សែននេះ ហើយបានរកឃើញថា វាកំពុងរីករាលដាលពាស ពេញប្រភេទស្រមោចភ្លើងជាច្រើន ៕ដោយ៖លី ភីលីព