បច្ចេកវិទ្យា

ស្ងាត់ៗ! Honda ចេញ​ឡានថ្មី​ឡើងអេម ឃើញ​ហើយចង់ទិញ​ជិះភ្លាម

ក្រុមហ៊ុន Honda បាន​បញ្ចេញ​គំរូ​រថយន្ត​ថ្មីរបស់ខ្លួន ​ពីរម៉ូដែល មួយជាប្រភេទអគ្គិសនី និង​មួយទៀតជា​ប្រភេទ Hybrid។

រថយន្ត​អគ្គិសនី​ថ្មីនោះ គឺជា​ម៉ូដែល e:Ny1 ដែល​នឹង​វាយលុក​ទីផ្សារ ​នៅក្នុងឆ្នាំ​២០២៣។ Honda បញ្ជាក់ថា វាមាន​ការឌីហ្សាញ​បែប Unique លើ​ការឌីហ្សាញ គ្រឿងម៉ាស៊ីន និង​បច្ចេកវិទ្យា ហើយ​នឹង​ក្លាយ​ជាជម្រើស​ដ៏ល្អបំផុត​សម្រាប់​គ្រួសារ ដែល​កំពុងស្វែងរក​ការប្រើប្រាស់ ​រថយន្ត​អគ្គិសនី​ជាលើកដំបូង។

យ៉ាងណាមិញ គេនៅមិនទាន់​ដឹង​លម្អិតអំពីគំរូរថយន្ត​នេះ នៅឡើយទេ ប៉ុន្តែ​វា​អាច​នឹង​ពាក់ព័ន្ធ​នឹង​គំរូរថយន្ត​អគ្គិសនីម៉ូដែល e:NS1 និង e:NP1 ដែលបំពាក់​អាគុយ​ទំហំ ៦៨,៨គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានដល់ ៥០០គីឡូម៉ែត្រ ពេល​សាកពេញ។

ចំណែក​គំរូរថយន្តប្រភេទ Hybrid វិញ មិនទាន់មានឈ្មោះទេ ប៉ុន្តែបើតាមរូបភាព​ដែល​បង្ហាញ ​គឺវាជាប្រភេទ SUV ដែល​គេប៉ាន់ស្មាន​ថា អាចជា​រថយន្ត HR-V ឆ្នាំ​២០២៣ ហើយ​នៅខែក្រោយ Honda នឹង​បញ្ចេញ​វា​ក្នុងពិព័រណ៌​រថយន្ត New York Auto Show។

Honda បាន​លើកឡើងថា នៅក្នុងឆ្នាំ​២០២៣ ក្រុមហ៊ុន​ខ្លួន​នឹង​ពង្រីក​លទ្ធភាព​ នៃការ​ប្រើប្រាស់​បច្ចេកវិទ្យា Hybrid ពេញ​លេញ ដោយ​ការបញ្ចេញ​ SUV ថ្មី។

ជាមួយ​គ្នានេះ គេ​ក៏រំពឹងដែរថា រថយន្ត CR-V ជំនាន់​ក្រោយ​ឆ្នាំ​២០២៣ នឹង​មាន​ជម្រើស​ម៉ាស៊ីន Hybrid និង Plug-in Hybrid ជាលើកដំបូង​ក្នុងតំបន់​អឺរ៉ុប៕ Source: Sabay

Most Popular

To Top