DETROIT៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន General Motors កំពុងបិទរោងចក្រផលិតរថយន្ត Pickup របស់ខ្លួននៅទីក្រុង Fort Wayne រដ្ឋ Indiana រយៈពេល២សប្តាហ៍នៅខែក្រោយនេះ ដោយសារក្រុមហ៊ុននេះខ្វះបន្ទះឈីបកុំព្យូទ័រ។
ឧស្សាហកម្មរថយន្តបន្តប្រឈមមុខនឹងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ច្រើនជាងមួយឆ្នាំ បន្ទាប់ពីកង្វះខាតបន្ទះឈីបសកលបានលេចឡើងជាលើកដំបូងនៅចុងឆ្នាំ ២0២0។ ក្រុមហ៊ុន GM បាននិយាយថា ការផ្គត់ផ្គង់បន្ទះឈីបមានភាពប្រសើរឡើងក្នុងអំឡុងពេល៣ខែដំបូងនៃឆ្នាំនេះបើធៀបនឹងឆ្នាំ ២0២១ ដោយបានធ្វើឲ្យផលិតកម្ម និងការចែកចាយកាន់តែប្រសើរឡើងនៅក្នុងត្រីមាសទីមួយ ប៉ុន្តែនៅតែមានភាពមិនច្បាស់លាស់ក្នុងការទទួលបានការផ្គត់ផ្គង់ពីក្រុមហ៊ុនផលិតបន្ទះឈីប។
រោងចក្រ Fort Wayne នឹងត្រូវបិទនៅសប្តាហ៍នៃថ្ងៃទី ៤ និងទី ១១ ខែមេសា។ វាបានដំណើរការ៣វេនក្នុងមួយថ្ងៃដែលធ្វើឲ្យរថយន្ត Chevrolet Silverados និង GMC Sierra មានរថយន្ត Pickup ពីព្រោះរោងចក្រនេះមានបុគ្គលិកជាង៤.០០០នាក់។ ក្រុមហ៊ុន GM បាននិយាយថា នៅតែមានភាពមិនច្បាស់លាស់ និងមិនអាចទាយទុកជាមុនបាននៅក្នុងមូលដ្ឋានផ្គត់ផ្គង់សារធាតុដើម ហើយយើងកំពុងធ្វើការយ៉ាងសកម្មជាមួយអ្នកផ្គត់ផ្គង់របស់យើងដើម្បីកាត់បន្ថយបញ្ហាសក្តានុពលឆ្ពោះទៅមុខ ។
ក្រុមហ៊ុនបានបន្តថា រោងចក្រដំឡើងនៅអាមេរិកខាងជើងទាំងអស់របស់ GM បានដំណើរការយ៉ាងហោចណាស់មួយវេនចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំមុន។ ជុំវិញការខ្វះខាតបន្ទះឈីបនេះ ក្រុមហ៊ុន GM បានបញ្ជូនវត្ថុធាតុដើមភាគច្រើនដែលវាទទួលបានទៅកាន់រថយន្ត Pickup និងរោងចក្រ SUV ធំៗ។ ទាំងនោះគឺជារថយន្ត ទទួលបានប្រាក់ចំណេញច្រើនបំផុតរបស់ក្រុមហ៊ុន។
កាលពីដើមសប្តាហ៍នេះ ប្រធានក្រុមហ៊ុន GM លោក Mark Reuss បាននិយាយថា លោកមានទំនុកចិត្តថាក្រុមហ៊ុនអាចគ្រប់គ្រងផ្លូវរបស់ខ្លួនតាមរយៈការលំបាកក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ រួមទាំងបន្ទះសៀគ្វី និងការខ្វះខាតដែលអាចកើតមាននៃលោហៈកម្របណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕
ដោយ៖លី ភីលីព