អវកាសយានិក របស់អង្គការ NASA បានត្រឡប់មកកាន់ផែនដីវិញហើយ បន្ទាប់ពីចំណាយពេល ៣៥៥ថ្ងៃ នៅពេលស្ថានីយអវកាសអន្តរជាតិ ។
លោក Mark Vande Hei ជាអវកាសយានិក របស់អង្គការ NASA ត្រឡប់មកកាន់ផែនដីវិញ ដោយយាន្តរបស់រុស្សី ដែលក្នុងនោះរួមមានអវកាស យានិករបស់រុស្សី២នាក់ រួមដំណើរមកជាមួយ រួមមានលោក Pyotr Dubrov និងលោក Anton Shkaplerov។
យាន្តរបស់រុស្សី បានចុះចត ដោយជោគជ័យនៅក្នុងប្រទេស កាហ្សាក់ស្ថាន ។ ដើមឡើយមនុស្សជាច្រើន បានគិតថា យាន្តរបស់រុស្សី នឹងមិនដឹកអវកាសយានិក របស់ NASA ពីស្ថានីយអវកាសអន្តរជាតិ ត្រឡប់មកកាន់ ផែនដីវិញទេ ដោយសារតែអាមេរិក បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើរុស្សី ដោយសារការឈ្លានពាន លើប្រទេសអ៊ុយក្រែន ៕