បច្ចេកវិទ្យា

Apple បញ្ហាថ្មសម្រាប់ iPhone និង iPads ជាមួយការអាប់ដេត iOS 15.4.1 បន្ទាប់ពីអ្នកប្រើប្រាស់ ត្អូញត្អែរ

អាមេរិក ៖ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple បានដោះស្រាយ បញ្ហាមួយ ដែលត្រូវបានគេរាយការណ៍ថា បណ្តាលឲ្យថ្ម iPhone និង iPad អស់លឿន ជាងការរំពឹងទុក ក្រោយអាប់ដេត iOS 15.4.1 ។

បញ្ហានេះត្រូវបានរាយការណ៍ បន្ទាប់ពីអ្នកប្រើប្រាស់ ឧបករណ៍ទាំងនេះ បានដំឡើងការអាប់ដេត iOS 15.4 ឬ iPadOS 15.4 ត្រូវបានចេញផ្សាយ កាលពីដើមខែនេះ ។ ការអាប់ដេតរួមមានមុខងារថ្មីៗ រួមទាំង រូបអារម្មណ៍ថ្មីចំនួន ៣៧ សំឡេង ‘អព្យាក្រឹតយេនឌ័រ’ សម្រាប់ជំនួយការឆ្លាត វៃរបស់ Apple, Siri និងសមត្ថភាពក្នុងការដោះសោទូរស័ព្ទ iPhone របស់អ្នកពេលកំពុងពាក់ម៉ាស ។

ទោះបីជាយ៉ាងណា ក៏ដោយ អ្នកប្រើប្រាស់ iPhone និង iPad មួយចំនួន បានត្អូញត្អែរថា អាយុកាលថ្មរបស់ឧបករណ៍ របស់ពួកគេមានផល ប៉ះពាល់បន្ទាប់ពីការអាប់ដេត ។ យោងទៅតាមការចេញផ្សាយ របស់ខ្លួនថា ឥឡូវនេះ Apple បានបញ្ចេញ iOS 15.4.1 និង iPadOS 15.4.1 គួរតែដោះស្រាយបញ្ហានេះ ។

វាក៏រួមបញ្ចូលផងដែរ នូវការជួសជុលសម្រាប់ ឧបករណ៍ស្តាប់ ‘ផលិតសម្រាប់ iPhone’ និងឧបករណ៍សម្រាប់អក្សរ Braille ។ ការអាប់ដេតនេះ កើតឡើង២ឬ៣ សប្តាហ៍បន្ទាប់ពីអ្នកប្រើប្រាស់ ចាប់ផ្តើមត្អូញត្អែរអំពីបញ្ហា អស់ថ្មនៅលើ Twitter ។
អ្នកប្រើប្រាស់ម្នាក់ បានសរសេរថា ‘ios 15.4 អស់ថ្មពិតជាគួរឲ្យអស់សំណើច ណាស់ ។ ហេតុអ្វីបានជា Apple មិនអាចទទួលបានការចេញ ផ្សាយត្រឹមត្រូវជាលើកដំបូង ។ ធ្លាក់ចុះ ៥ភាគរយក្នុងរយៈពេលតិចជាង ១0 នាទី ។
ម្នាក់ទៀតបានបង្ហោះរូបថត អំពីរបៀប ដែលថ្មរបស់ពួកគេអស់យ៉ាងលឿន ចាប់តាំងពីដំឡើងការអាប់ដេត ដោយសរសេរថា ‘SOS Apple ថ្មអស់លឿនពេក ៕ដោយ៖លី ភីលីព

Most Popular

To Top