ចិន៖ បើយោងតាមការស្រាវជ្រាវដោយ Counterpoint ជាអ្នកផ្តល់សេវាស្រាវជ្រាវទីផ្សារបាននិយាយថា ប្រាក់ចំណូល iPhone របស់ក្រុមហ៊ុន Apple មានចំនួន ៤៤ ភាគរយនៃប្រាក់ចំណូលស្មាតហ្វូនសរុបទូទាំងពិភពលោកក្នុងឆ្នាំ ២0២១ នាំមុខគេលើពិភពលោកនៅក្នុងម៉ាកស្មាតហ្វូន ត្រូវបានតាមពីក្រោយដោយ Samsung និង Oppo យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
ប្រាក់ចំណូលទីផ្សារស្មាតហ្វូនពិភពលោកបានឆ្លងផុត ៤៤៨ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈកង្វះគ្រឿងបន្លាស់ និងការរឹតបន្តឹងលើ COVID-19 បានបន្តរំខានដល់សង្វាក់ផ្គត់ផ្គង់ជុំវិញពិភពលោក។ ប្រាក់ចំណូលទូរស័ព្ទ iPhone របស់ Apple បានកើនឡើង ៣៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ១៩៦ពាន់លានដុល្លារក្នុងឆ្នាំ ២0២១។
ទន្ទឹមនឹងនោះ ប្រាក់ចំណូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បានកើនឡើង ១១ ភាគរយជារៀងរាល់ឆ្នាំ ដល់ទៅ ៧២ ពាន់លានដុល្លារ ហើយ Oppo កើនឡើង ៤៧ ភាគរយធៀបនឹងឆ្នាំមុន ដល់ ៣៧ ពាន់លានដុល្លារ៕