នៅទីផ្សារសហរដ្ឋអាមេរិក ដែលជាដើមកំណើតរបស់ក្រុមហ៊ុន Apple ក៏ដូចជាទីផ្សារធំៗមួយចំនួនផ្សេងទៀត ជុំវិញពិភពលោក រមែងដាក់លក់ iPhone បីប្រភេទរួមមានរបស់ថ្មី, Refurbished (ម៉ាស៊ីនជួសជុលថ្មី) និង Replacement។
អ្វីដែលខុសគ្នាគឺទាក់ទងគុណភាព និងតម្លៃ ម្ល៉ោះដើម្បីជៀសវាង ការចាញ់បោកជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសយក iPhone ប្រភេទ Refurbished ឬ Replacement មកលក់នៅទីផ្សារក្នុងស្រុក ព្រមទាំងកំណត់តម្លៃស្មើរបស់ថ្មី ម្ល៉ោះ Sabay បង្ហើបពីវិធីងាយស្រួលក្នុងការកំណត់សម្គាល់ឲ្យដាច់ស្រេចរវាងប្រភេទទាំងបី។
១.ចូលទៅកាន់ Settings
២.ចុចលើ General > រើសយក About
៣.ស្វែងរកលេខ Model នៅផ្នែកខាងក្រោម (ឧទារហណ៍: MN572LL/A)
៤.យកតួអក្សរខាងមុខមកសម្គាល់ពីប្រភេទម៉ាស៊ីន
- ផ្តើមដោយអក្សរ M ជាផលិតផលថ្មីសុទ្ធសាធដែលអ្នកអាចទិញទៅប្រើប្រាស់បាន
- ផ្តើមដោយអក្សរ F ជាម៉ាស៊ីន Refurbished (ជាផលិតផលខូចដែល Apple យកមកជួសជុលឡើងវិញ ហើយធម្មតានៅក្រៅស្រុកគេលក់តម្លៃថោកស្មើរបស់មួយតឹក)
- ផ្តើមដោយអក្សរ N ជាម៉ាស៊ីន Replacement (ជាផលិតផលដែលអតិថិជនយកទៅប្តូរថ្មី ក្នុងលក្ខខណ្ឌនៅមានធានា ពុំតែយើងមិនអាចដឹងពីគុណភាពនៃម៉ាស៊ីនប្រភេទនេះបានទេ)។
Source: Sabay