វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX បានបើកដំណើរការបញ្ជូននាវិកអន្តរជា តិនៃអវកាសយានិក ៤នាក់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅព្រឹកថ្ងៃពុធ ដែលជាបេសកកម្មបង្វិល នាវិកពាណិជ្ជកម្មលើកទី៤ សម្រាប់ NASA ។
យានអវកាស SpaceX ដែលបំពាក់ដោយគ្រាប់រ៉ុក្កែត Falcon 9 ពីរដំណាក់កាល ដែលបំពាក់ដោយគម្របសុវត្ថិភាព Crew Dragon បានចុះចតជាមួយក្រុមនាវិកនៅម៉ោង ៣ និង ៥២ទៀបភ្លឺ ពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ក្នុងរដ្ឋផ្លរីដា។
យានអវកាស Dragon ដែលដាក់ឈ្មោះថា Freedom ដោយក្រុមបេសកកម្ម បានចូលចតទៅកាន់ស្ថានីយអវកាសនៅម៉ោង ៨ និង ១៥នាទីយប់ថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជើងហោះហើរ Crew-4 ដឹកអ្នកអវកាសយានិកណាសា ៣នាក់ – មេបញ្ជាការបេសកកម្ម Kjell Lindgren អ្នកបើកយន្តហោះ Bob Hines និងអ្នកឯកទេសបេសកកម្ម Jessica Watkins និងអវកាសយានិកម្នាក់នៃទីភ្នាក់ងារអវកាសអឺរ៉ុប អ្នកឯកទេសបេសកកម្ម Samantha Cristoforetti ។
អវកាសយានិកទាំង ៤រូបនឹងចំណាយពេលជាច្រើនខែ នៅលើស្ថានីយ៍អវកាស ដើម្បីធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រថ្មីៗលើផ្នែកដូចជា វិទ្យាសាស្ត្រសម្ភារៈ បច្ចេកវិទ្យាសុខភាព និងវិទ្យាសាស្ត្ររុក្ខជាតិ ដើម្បីរៀបចំសម្រាប់ការរុករកមនុស្សលើសពីគន្លងផែនដីទាប និងដើម្បីផ្តល់អត្ថប្រយោជន៍ដល់ ជីវិតនៅលើផែនដី នេះបើយោងតាមអង្គការណាសា៕