បច្ចេកវិទ្យា

រថយន្ត មនុស្សយន្តមួយគ្រឿង បំបែកឯតទគ្គកម្ម ល្បឿនពិភពលោក មានល្បឿន ៣០៩គ.ម/ម

អាមេរិក ៖ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា រថយន្តមនុស្ស យន្តមួយគ្រឿង PoliMOVE បានបំបែកកំណត់ ត្រាល្បឿនពិភពលោក មានល្បឿនលឿនបំផុត ៣០៩.៣គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយការតេស្តិ៍ នៅលើយានអវកាស Space Shuttle នៅមជ្ឈមណ្ឌលអវកាស Kennedy របស់អង្កការអវកាសណាសា “NASA” ។

រថយន្តនេះត្រូវបានបង្កើត ឡើងដោយក្រុមមកពី Politecnico di Milano មានឈ្មោះថា PoliMOVE មានស្វ័យភាពពេញលេញ និងបានធ្វើដំណើរ ទៅកាន់ផ្លូវលំនៅលើយាន អវកាស Space Shuttle នៅមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសាក្នុងសប្តាហ៍នេះ។ ក្នុងអំឡុងពេល នៃការបើកបរសាកល្បង រថយន្តប្រណាំង បានកំណត់ល្បឿន ៣០៩.៣គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយបំបែកកំណត់ត្រា ពីមុនគឺ២៨២.៤២គីឡូម៉ែត្រ ក្នុងមួយម៉ោងដែលគ្រប់គ្រង ដោយ Roborace ។

សាស្រ្តាចារ្យ Sergio Savaresi អ្នកដឹកនាំក្រុមមកពី Politecnico di Milano ។បាននិយាយថា ការរត់សាកល្បងនេះ ពិតជារំភើប ហើយយើងរំភើប ជាមួយនឹងកំណត់ត្រាពិភពលោក ប៉ុន្តែយើងក៏រំភើបផងដែរ ដែលទិន្នន័យនេះនឹងត្រូវ បានផ្តល់ជូនសម្រាប់ទាំងអស់គ្នា ហើយឧស្សាហកម្មនេះ នឹងទទួលបានអត្ថប្រយោជន៍ ពីការងារ និងការរៀនសូត្ររបស់យើង ។

រថយន្តប្រណាំង PoliMOVE បានទៅដល់ត្រង់ចំណតអាកាស របស់ណាសានៅ Cape Canaveral នៅថ្ងៃទី ២៧ ខែមេសា។ ល្បឿន៣០៩.៣គីឡូម៉ែត្រ ក្នុងមួយម៉ោងត្រូវបានគេទទួល បានជាមធ្យមជាង ១គីឡូម៉ែត្រ ក្នុងការប៉ុនប៉ង ២ជាប់គ្នា ក្នុងទិសដៅផ្ទុយ ដើម្បីលុបបំបាត់ ឥទ្ធិពលនៃខ្យល់។
សាស្ត្រាចារ្យ Savaresi បាននិយាយថា យើងកំពុងដំណើរ ការរថយន្តដែលដំណើរ ការលើក្បួនដោះស្រាយតែម្នាក់ឯង ដែលភាពជាក់លាក់គឺសំខាន់បំផុត ហើយកំហុសក្នុងការទស្សន៍ទាយ តិចតួចអាចបង្កើត លទ្ធផលខុសគ្នាទាំងស្រុង ។ រថយន្តខ្លួនវាគឺជា Dallara-built AV-21 ត្រូវបានកែលម្អឡើងវិញ ជាមួយនឹងផ្នែករឹង និងការគ្រប់គ្រង ដើម្បីបើកដំណើរការស្វ័យប្រវត្តិ ៕ដោយ៖លី ភីលីព

Most Popular

To Top