បច្ចេកវិទ្យា

SpaceX របស់លោក Elon Musk បាញ់បង្ហោះផ្កាយរណប Starlink ៥៣ទៀតចូលក្នុងគន្លង មុនពេលរ៉ុក្កែត Falcon 9 ចុះចត

អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអវកាសយក្សអាមេរិក SpaceX របស់លោក Elon Musk បានបាញ់បង្ហោះផ្កាយរណបអ៊ីនធើណេត Starlink ជាង ៥០ គ្រឿងចុងក្រោយរបស់ខ្លួន ដោយជោគជ័យ ទៅកាន់គន្លងតារាវិថី។

រ៉ុក្កែត Falcon 9 ពីរដំណាក់កាលដែលប្រើរួច បានផ្ទុកបន្ទុកឡើងទៅកាន់ទីអវកាស មុនពេលចុះចតនៅសមុទ្រ កាលព្រឹកថ្ងៃនេះ។វាត្រូវបានបាញ់បង្ហោះចេញពី Pad 39A របស់អង្គការអវកាសណាសា នៅមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida ប្រហែល ៣៩ នាទីក្រោយជាង SpaceX ដែលបានគ្រោងទុកដំបូង។

អ្នកគ្រប់គ្រងផលិតកម្ម SpaceX លោក Jessie Anderson បាននិយាយក្នុងអំឡុងពេលផ្សាយផ្ទាល់ តាមបណ្តាញអ៊ីនធើណេតថា Falcon 9 បានបាញ់បង្ហោះដោយជោគជ័យ នៃការដឹកផ្កាយរណប Starlink ចំនួន ៥៣ របស់យើងទៅកាន់ទីអវកាស។ គ្រាប់រ៉ុក្កែត Falcon 9 បានត្រឡប់មកផែនដីវិញ ក្នុងរយៈពេល ៩ នាទីបន្ទាប់ពីការលើកនេះ ដោយបានចុះចត នៅលើយន្តហោះគ្មានមនុស្សបើក របស់ក្រុមហ៊ុន SpaceX មានឈ្មោះថា A Shortfall of Gravitas ក្នុងមហាសមុទ្រអាត្លង់ទិក។

កប៉ាល់សង្គ្រោះចាប់យកឧបករណ៍ ជំរុញការធ្លាក់ចុះ ហើយបញ្ជូនពួកគេត្រឡប់ទៅកំពង់ផែវិញ ដើម្បីសន្សំលើការចំណាយ។វាគឺជាបេសកកម្ម Starlink ទី៣របស់ក្រុមហ៊ុន ក្នុងរយៈពេលមួយសប្តាហ៍ និងការចុះចតដោយជោគជ័យ លើកទី ១២១ សម្រាប់ឧបករណ៍ជំរុញ SpaceX ៕ ដោយ៖លី ភីលីព

Most Popular

To Top