អង្គការណាសា របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា មានអ្វីមួយចម្លែកកំពុងកើតឡើង មកលើចក្រវាលរបស់ផែនដី ដោយមានការបម្រែ បម្រួលលឿន ជាងការរំពឹងទុក។

អ្នកវិទ្យាសាស្រ្ត បាននឹងកំពុងសិក្សា ទិន្នន័យថ្មីពី Hubble Space Telescope ដោយអះអាងថា ការប្រែប្រួលរបស់ចក្រវាល មានភាពលឿនរហ័ស ខ្លាំងណាស់ បើធៀបជាមួយពេលវេលា ដែលគេរំពឹងទុក។ ទន្ទឹមនឹងនេះ នៅមានភស្តុតាងមួយចំនួនទៀត បានបញ្ជាក់ថា កាឡាក់សុីផ្សេងៗទៀត កំពុងផ្លាស់ទីចេញឆ្ងាយពី មីគីវ៉េ (Milky Way) យ៉ាងលឿនរហ័សផងដែរ ។
ប៉ុន្តែអ្នកវិទ្យាសាស្ត្រ មិនទាន់អាចសន្និដ្ឋានថា កត្តាទាំងនេះ បណ្តាមកពីមូលហេតុអ្វីបានទេ ដូច្នេះអ្វីដែលអាចនិយាយបាន នៅពេលនេះ គឺគ្រាន់តែអះអាងថា មានអ្វីចម្លែកកំពុងតែកើតឡើង នៅក្នុងពិភពចក្រវាល ។ ដោយឡែក ទិន្នន័យរបស់ Hubble ដែលគ្របដណ្ដប់លើវត្ថុលោហធាតុ ជាច្រើនប្រភេទ ដែលដើរតួជា សញ្ញាសម្គាល់ពីចម្ងាយ គាំទ្រគំនិតដែលថាមានអ្វីចម្លែកកំពុងកើតឡើង និងប្រហែលជាពាក់ព័ន្ធនឹង ការរកឃើញនូវរូបវិទ្យាថ្មីផងដែរ ៕
