សេនហ្វ្រេនស៊ីស្កូ ៖ កម្មវិធីវីដេអូខ្លី TikTok បានប្រាប់ឲ្យដឹងថាថា ខ្លួននឹងចាប់ផ្តើមអនុញ្ញាត ឲ្យគណនីពេញនិយមមួយចំនួន នៅការផ្សាយវីដេអូខ្លីៗ ដោយគិតថ្លៃជាវសម្រាប់ការ ផ្សាយផ្ទាល់ របស់អ្នកប្រើប្រាស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ឧបករណ៍រកលុយ ស្រដៀងគ្នានេះ ត្រូវបានបន្ថែម ទៅគូប្រជែង ដូចជា Instagram និង Facebook ខណៈវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមប្រកួតប្រជែង សម្រាប់បុគ្គលិក លក្ខណៈអនឡាញ ដែលទាក់ទាញ ទស្សនិកជន។ TikTok បាននិយាយលើការបង្ហោះប្លុកថា ការជាវបន្តផ្ទាល់គឺ ជាការបន្ថែម នៃកិច្ចខិតខំប្រឹងប្រែង របស់យើងនៃការបង្កើត ឱកាសរកប្រាក់ពីអ្នកបង្កើតចម្រុះ ដែលសាកសមនឹង តម្រូវការអ្នកបង្កើតជាច្រើន ។
TikTok បានបន្តថា លក្ខណៈពិសេសការជាវត្រូវ បានណែនាំនៅសប្តាហ៍នេះ នឹងមានសម្រាប់តែអ្នកបង្កើត ដោយការអញ្ជើញសម្រាប់ពេលនេះ ប៉ុន្តែនឹងត្រូវបានពង្រីក ជាសកលប៉ុន្មាន ខែខាងមុខនេះ ចំណែកក្រុមហ៊ុន មិនបានបង្ហាញពីតម្លៃនោះទេ ។ ក្រុមហ៊ុនបាននិយាយថា អ្នកបង្កើត នឹងអាចប្តូរទៅជារបៀបជជែកផ្តាច់មុខ សម្រាប់អ្នកជាវ ដោយបង្កើនទំនាក់ទំនង ផ្ទាល់ខ្លួនកាន់តែច្រើន រវាងអ្នកបង្កើតនិងអ្នកមើល ។
TikTok បានបន្ថែមលើការបង្ហោះថា ដើម្បី ចូលប្រើមុខងារ LIVE Subscription អ្នកបង្កើតនឹងត្រូវមានអាយុយ៉ាង តិច១៨ឆ្នាំ ខណៈអ្នកប្រើប្រាស់ ត្រូវមានអាយុយ៉ាងហោចណាស់ ដូចគ្នាដើម្បីជាវ ។ នេះបើយោងតាមការបង្ហោះឈុតវីដេអូ ដោយអ្នកបង្កើត TikTok បានអញ្ជើញឲ្យចូលរួមថា អត្ថប្រយោជន៍របស់អ្នកជាវ នឹងរួមបញ្ចូលផ្លាកសញ្ញាឌីជីថល ហើយករណីខ្លះសមត្ថភាព ក្នុងការគ្រប់គ្រងមុំកាមេរ៉ា ក្នុងអំឡុងពេលវគ្គដែលកំពុងផ្សាយ ។
TikTok នៅដើមខែនេះ បានប្រកាសកម្មវិធីចែករម្លែក ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ជាមួយអ្នកបង្កើត ដែលលេចធ្លោបំផុត នៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយផ្លាស់ទីទៅជិតគំរូ ដែលបានប្រើរួចហើយដោយដៃគូប្រកួត ប្រជែងរបស់ខ្លួន៕ ដោយ៖លី ភីលីព