បច្ចេកវិទ្យា

អ្នកជំងឺបានព្រមាន៖ ការពន្យារពេលនឹងកើតឡើង ខណៈប្រព័ន្ធព័ត៌មានវិទ្យាបរាជ័យ នៅមន្ទីរពេទ្យចំនួន៤ ក្នុងទីក្រុង Greater Manchester

អង់គ្លេស៖ យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យថា មន្ទីរពេទ្យនៅ Oldham, Bury, Rochdale និងមន្ទីរពេទ្យ North Manchester General Hospital កំពុងជួបប្រទះបញ្ហារអាក់រអួល និងអស្ថិរភាពជាមួយនឹងប្រព័ន្ធគ្លីនិកឌីជីថល ដោយនាយកដ្ឋាន A&E មួយបានប្រកាសអំពីឧបទ្ទវហេតុធ្ងន់ធ្ងរ។

អ្នកជំងឺត្រូវបានព្រមានឲ្យរំពឹងថា នឹងមានការពន្យារពេលនៅមន្ទីរពេទ្យចំនួន ២ក្នុងទីក្រុង Greater Manchester ដោយសារតែការបរាជ័យផ្នែក IT ដែលបានធ្វើឲ្យមានការរង់ចាំរយៈពេល ១១ ម៉ោងនៅ A&E ។ នេះបើយោងតាម Northern Care Alliance NHS Foundation Trust បាននិយាយថា បញ្ហាបានចាប់ផ្តើមកាលពីថ្ងៃពុធសប្តាហ៍មុន ហើយពួកគេជាបច្ចេកទេសសុទ្ធសាធ ហើយមិនពាក់ព័ន្ធនឹងការ វាយប្រហារតាមអ៊ីនធឺណិតទេ។

នេះបើយោងតាមសារព័ត៌មាន Manchester Evening News បានរាយការណ៍ថា ក្នុងចំណោមនាយកដ្ឋានរងផលប៉ះពាល់ខ្លាំងបំផុតគឺ A&E នៅ Royal Oldham មន្ទីរពេទ្យបានប្រកាសពីឧប្បត្តិហេតុធ្ងន់ធ្ងរ។ កាសែតនេះបានស្នើថាឧប្បត្តិហេតុធ្ងន់ធ្ងរ នឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ នៅមន្ទីរពេទ្យផ្សេងទៀត ដោយសារតែបន្ទុកការបរាជ័យ ផ្នែកព័ត៌មានវិទ្យាកំពុងដាក់ លើការផ្តល់ការថែទាំ ៕

ដោយ៖ លី ភីលីព

Most Popular

To Top