អាមេរិក ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យថា សូម្បីតែតូចជាង ចៃឆ្កែ ក៏ដោយ ក៏សត្វក្តាមយន្ត ដែលបង្កើតឡើង ដោយវិស្វករមកពីសាកលវិទ្យាល័យ Northwestern អាចបង្ហាញ ពីការចាប់ផ្តើមនៃយុគសម័យថ្មី នៃមនុស្សយន្តខ្នាតតូច ។
វិស្វករបានបង្ហាញមនុស្សយន្ត ដើរបញ្ជាពីចម្ងាយដែលតូចបំផុត មិនធ្លាប់មានបង្កើតឡើង សូម្បីតែតូចជាងចចក ទៅទៀត ។ នេះបើយោង តាមវិស្វករមកពីសាកលវិទ្យាល័យ Northwestern នៅសហរដ្ឋអាមេរិកថា ក្តាមមនុស្សយន្តដ៏តូចនេះ អាចដើរ បត់ និងលោត ហើយវាអាចជាសញ្ញា នៃការចាប់ផ្តើមយុគសម័យថ្មី សម្រាប់មនុស្សយន្តធន់តូច ។
ម៉ាស៊ីនតូចនេះមិនត្រូវ បានបំពាក់ ដោយផ្នែករឹង និងគ្រឿងអេឡិចត្រូនិចខ្នាត តូចនោះទេ ប៉ុន្តែជំនួសមកវិញ ដោយសម្ភារៈលោហៈធាតុ រាង-សតិ ដែលបំប្លែង នៅពេលវាត្រូវបានកម្ដៅ ។ អ្នកស្រាវជ្រាវ បានប្រើប្រាស់ កាំរស្មីឡា ស៊ែរស្កែន ដើម្បីកម្តៅឧបករណ៍ យ៉ាងលឿននៅទីតាំងផ្សេងៗគ្នា ជុំវិញរាងកាយរបស់វា ដើម្បីធ្វើឲ្យពួកវាបំប្លែង និងបង្ខំមនុស្សយន្តឲ្យផ្លាស់ ទីប្រកបដោយប្រសិទ្ធភាព។
ល្បិចមួយក្នុងចំណោម ល្បិច ដែលអ្នកស្រាវជ្រាវបានប្រើ គឺការបិទបាំងឧបករណ៍នេះ ក្នុងស្រទាប់កញ្ចក់ស្តើងបង្ខំ ឲ្យផ្នែកនៃរចនាសម្ព័ន្ធរបស់រ៉ូបូត ត្រឡប់ទៅរូបរាងខូច របស់វាវិញ បន្ទាប់ពីវាត្រជាក់ ។ សាស្ត្រាចារ្យ John Rogers ដឹកនាំការស្រាវជ្រាវពិសោធន៍បានពន្យល់ថា ដោយសារតែរចនាសម្ព័ន្ធ ទាំងនេះតូចពេក អត្រានៃការត្រជាក់គឺលឿនណាស់ ។ ជាការពិត ការកាត់បន្ថយទំហំ នៃមនុស្សយន្តទាំងនេះអាចឲ្យពួកគេដំណើរ ការបានលឿនជាងមុន៕ដោយ៖លី ភីលីព