ចិន៖ក្រុមហ៊ុន BMW បាននិយាយថា ខ្លួននឹងនាំមុខគេក្នុងការអនុវត្តការកែច្នៃឡើងវិញនូវថាមពលអាគុយរបស់រថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បានប្រកាសពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន Huayou ជាក្រុមហ៊ុនបច្ចេកវិទ្យាមានឯកទេសនៃការកែច្នៃអាគុយក្នុងខេត្ត Zhejiang យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
យោងតាមកិច្ចព្រមព្រៀងទ្វេភាគី BMW និង Huayou សហការសម្រាប់ការកែច្នៃថាមពលអាគុយ និងប្រើប្រាស់ឡើងវិញនៅក្នុងបណ្តាញ Echelon ត្រូវបានរំពឹងថា នឹងអំណោយផលដល់ការអភិរក្សអេកូឡូស៊ី និងការកែលម្អអត្រាប្រើប្រាស់ធនធាន។ ការប្រើប្រាស់ឡើងវិញក្នុងបណ្តាញ Echelon រួមជាមួយនឹងការរុះរើ និងការកែច្នៃឡើងវិញ គឺជាវិធីសាស្រ្តដ៏លេចធ្លោមួយសម្រាប់ការកែច្នៃថាមពលអាគុយលែងប្រើឡើងវិញ។
អាគុយចូលនិវត្តន៍ដែលមានសមត្ថភាពសំណល់ខ្ពស់អាចប្រើក្នុងវិស័យផ្ទុកថាមពល និង EV ល្បឿនទាប។ សម្រាប់អាគុយបានបោះចោលមិនស្របតាមស្តង់ដារសម្រាប់ការប្រើប្រាស់ឡើងវិញ ពួកគេអាចត្រូវបានគេរុះរើដើម្បីកែច្នៃឡើងវិញនូវសម្ភារៈស្នូលដូចជា នីកែល Cobalt និងលីចូម បន្ទាប់មកអាចប្រើប្រាស់ក្នុងការផលិតថ្មថាមពលថ្មី។
ថាមពលអាគុយមានធាតុលោហធាតុធ្ងន់ជាច្រើនប្រភេទ ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវនឹងបង្កឲ្យមានការបំពុលបរិស្ថាន។ ពួកគេក៏អាចរួមចំណែកដល់ការខ្ជះខ្ជាយដ៏ធំនៃធនធានវត្ថុធាតុដើមដ៏មានតម្លៃនៅពេលមិនត្រូវបានព្យាបាលឲ្យបានត្រឹមត្រូវ។
នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន BMW និង Huayou នឹងសហការគ្នាដើម្បីផ្តាច់ថាមពលអាគុយដែលបានបោះចោល និងទាញយកវត្ថុធាតុដើមស្នូលតាមរយៈបច្ចេកវិទ្យាលោហៈធាតុពណ៌បៃតងកម្រិតខ្ពស់របស់ Huayou ៕ដោយ៖លី ភីលីព