បច្ចេកវិទ្យា

Sheryl Sandberg ប្រធានផ្នែកប្រតិបត្តិការទី២ បន្ទាប់ពី Mark Zuckerberg លាលែងពីតំណែង​ ជានាយកប្រតិបត្តិជាន់ខ្ពស់ នៅ Meta

អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា លោកស្រី Sheryl Sandberg កំពុងលាឈប់ពីមុខតំណែង ជានាយកប្រតិបត្តិជាន់ខ្ពស់នៅ Meta បន្ទាប់ពីលោកស្រី បានបម្រើការជាប្រធានប្រតិបត្តិ នៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម យក្សនេះអស់រយៈពេល ១៤ ឆ្នាំ។

លោកស្រីបានបម្រើការជាប្រធាន ផ្នែកប្រតិបត្តិការ នៅក្រុមហ៊ុនមេរបស់ Facebook អស់រយៈពេល ១៤ ឆ្នាំហើយ និងជាអ្នកបញ្ជាទី២ បន្ទាប់ពីលោក Mark Zuckerberg ។ លោកស្រីបានសរសេរ នៅលើទំព័រ Facebook របស់លោកស្រីថា នៅពេលដែលខ្ញុំ ទទួលការងារនេះកាលឆ្នាំ ២០០៨ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងកាន់តួនាទីនេះ រយៈពេល៥ឆ្នាំ។

១៤នឆ្នាំក្រោយមក ដល់ពេលដែលខ្ញុំសរសេរជំពូកបន្ទាប់ នៃជីវិតរបស់ខ្ញុំ។ លោកស្រី Sandberg បានពង្រីកអាជីវកម្មផ្សាយពាណិជ្ជកម្មដ៏ធំ របស់ប្រព័ន្ធផ្សព្វផ្សាយសង្គម តាំងពីតូចរហូតដល់តម្លៃ ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ លោកស្រី បាននិយាយថា លោកស្រី មិនប្រាកដទាំងស្រុងថា តើអនាគតនឹងនាំមកនូវអ្វីនោះទេ ដោយបន្ថែមថា ខ្ញុំដឹងថាវានឹងរួមបញ្ចូល ការផ្តោតអារម្មណ៍បន្ថែមទៀត លើមូលនិធិនិងការងារ សប្បុរសធម៌របស់ខ្ញុំ មានសារសំខាន់សម្រាប់ខ្ញុំ ជាងពេលខ្ញុំរិះគន់ថា ពេលវេលានេះគឺសម្រាប់ស្ត្រី។
លោកស្រីបានបន្ថែមថា នាងនឹងរៀបការនៅរដូវក្តៅនេះ ហើយការចិញ្ចឹមគ្រួសារ ដែលមានកូនចំនួន ៥ នាក់របស់នាងក៏នឹងចូលរួម ក្នុងអនាគតរបស់លោកស្រីដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top