បច្ចេកវិទ្យា

ចិនទាមទារ សមត្ថភាពថ្មី ដែលអាចបាញ់ ទំលាក់ផ្កាយរណប Starlink របស់លោក Elon Musk

បរទេស ៖ ក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ នៃយោធា របស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា ចិនត្រូវតែចាំបាច់ ក្នុងការអភិវឌ្ឍនូវសមត្ថភាព ដែលអាច បាញ់ទំលាក់ឬធ្វើឲ្យគាំង នូវផ្កាយរណប Starlink របស់លោក Elon Musk ក្នុងករណីដែលរដ្ឋាភិបាល ប៉េកាំងជឿជាក់ថាការចាំបាច់ ។

ការចេញផ្សាយ ដែលត្រូវបានធ្វើឡើង នៅលើវេបសាយ Daily Mail ក៏បានសរសេរដែរថា ចិនត្រូវការសមត្ថភាពការពារ និងប្រឆាំងទៅនឹង ផ្កាយរណបផងនិង សមត្ថភាពតាមដាន ផ្កាយរណបផង ជាពិសេសផ្កាយរណប Starlink ដែលកំពុងធ្វើដំណើរជុំវិញគន្លងវិថីនៅពេលបច្ចុប្បន្ននេះ។

ការសិក្សាស្រាវជ្រាវ ដែលកំពុង តែដំណើរការនិងដឹកនាំដោយលោកសាស្ត្រាចារ្យ Ren Yuanzhen ជាអ្នកជំនាញ នៃវិទ្យាស្ថានជាតិក្រុងប៉េកាំង សម្រាប់កិច្ចការងារតាមដាន និងទូរគមនាគមន៍ ដែលស្ថិតនៅក្រោមការគ្រប់គ្រង នៃអង្គភាពកងកម្លាំងគាំទ្រ អាវុធជាយុទ្ធសាស្ត្រ នៃយោធាប្រទេសចិន។

ប្រភពដដែលបានបញ្ជាក់ទៀតថា វិធីសាស្ត្រដែលរួមបញ្ចូលទាំង Soft និង Hard នឹងត្រូវប្រើប្រាស់បញ្ចូលគ្នា ដើម្បីអាចធ្វើឲ្យ Starlink បាត់បង់សមត្ថភាព និងមុខងាររបស់ខ្លួន ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top