បច្ចេកវិទ្យា

ក្រុមហ៊ុនយក្ស Google ខាតបង់ប្រាក់អស់កន្លះលានដុល្លារ ដោយសារវីដេអូ២ នៅក្នុង Youtube!

Google ត្រូវបានតុលាការកាត់ក្តីតម្រូវឱ្យបង់ប្រាក់ចំនួន ៥១៥,០០០ដុល្លារ ដល់អ្នកនយោបាយអូស្ត្រាលីម្នាក់ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មិនបានលុបវីដេអូ YouTube ចំនួន២ដែលចៅក្រមបាននិយាយថា បានបង្ខូចកេរ្តិ៍ឈ្មោះ និង ធ្វើឱ្យភាគីរងគ្រោះទទួលរងការឈឺចាប់យ៉ាងខ្លាំង។

ចៅក្រមតុលាការសហព័ន្ធ លោក Stephen Rares បានសម្រេចថាវីដេអូបានបង្ខំឱ្យលោក John Barilaro ដែលជាអតីតអ្នកនយោបាយ ឱ្យបញ្ចប់អាជីពនយោបាយរបស់មុនអាយុ ហើយបានធ្វើឱ្យលោកទទួលរងនូវការគំរាមកំហែងតាមប្រព័ន្ធអ៊ុិនធឺណិត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Sydney Morning Herald ។

វីដេអូនោះ ត្រូវបានបង្ហោះក្នុងឆ្នាំ ២០២០ ដោយអ្នកវិភាគនយោបាយ Jordan Shanks ក្នុងឆាណែល YouTube ឈ្មោះ “Friendlyjordies” ។ Shanks បានបង្ហោះវីដេអូជាច្រើនអំពីលោក Barilaro ប៉ុន្តែតុលាការផ្តោតលើវីដេអូ២ជាពិសេស។ យ៉ាងណាមិញ Shanks បានធ្វើការសុំទោសទៅកាន់អតីតអ្នកនយោបាយអូស្រ្តាលីរួចរាល់ហើយ ដោយបានសងជំងឺចិត្តចំនួន ៧១០០០ដុល្លារផងដែរ។ បើទោះជាយ៉ាងនេះក្តី Google មិនបានលុបវីដេអូទាំង២នោះ ចេញពី YouTube ឡើយ៕

ប្រភព៖http://sabay

Most Popular

To Top