បច្ចេកវិទ្យា

Elon Musk គម្រាមដកខ្លួនចេញ ពីការទិញ Twitter តម្លៃ៤៤ពាន់លានដុល្លារ

បរទេស៖យោងតាមការចេញផ្សាយដោយទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កំពូលបុរសមហាសេដ្ឋីលោក Elon Musk នៅសប្តាហ៍នេះបានធ្វើការគម្រាមកំហែងក្នុងការដកខ្លួន ចេញពីកិច្ចព្រមព្រៀង ទិញលក់បណ្តាញសង្គមយក្ស Twitter ដែលមានតម្លៃ៤៤ពាន់លានដុល្លារដោយលើកឡើងពីបញ្ហាមួយដែលលោកមិនសប្បាយចិត្ត។

លោក Musk បានអះអាងនៅក្នុងលិខិតមួយទៅកាន់ ក្រុមអ្នកកាន់ច្បាប់ថាលោកមានសិទ្ធគ្រប់គ្រាន់ ក្នុងការពិនិត្យមើលរាល់ឯកសារទាំងអស់ដែល Twitter មានក្នុងពេលដែលលោកនឹងត្រូវចំណាយ លុយទិញយក Twitter ទៅហើយនោះប៉ុន្តែ ជាក់ស្តែងក្រុមហ៊ុនបែរជាបានរារាំងលោកមិនឲ្យធ្វើការស្រាវជ្រាវនិងសិក្សាទៅលើទិន្នន័យនៃគណនេយ្យរបស់អ្នកប្រើប្រាស់ទៅវិញ។

លោកបន្តថាទាំងគណនេយ្យ Spam និង fake account បច្ចុប្បន្នគឺមានចំនួន ច្រើនជាងអ្នកប្រើប្រាស់ត្រឹមតែ៥ភាគរយប៉ុណ្ណោះដែលត្រូវបានបង្ហាញជាសាធារណៈខណៈដែលវាគួរតែមានច្រើនជាងនេះ។

ដំណឹងនេះមានន័យថា វានឹងបង្កបញ្ហាកាន់តែច្រើនចំពោះកិច្ចព្រមព្រៀង ទិញលក់រវាងក្រុមហ៊ុនជាមួយនឹងលោក Elon Musk ជាមិនខានខណៈដែលការយល់ព្រមគ្នាគឺបានធ្វើឡើងតាំងតែពី ខែមេសាមកហើយក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top