បរទេស៖ យោងតាមការចេញផ្សាយរបស់ The Global Times កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានរាយការណ៍ថា
រដ្ឋាភិបាលនៃប្រទេសរុស្សី ដែលបានដាក់ការរឹតត្បិតយ៉ាងខ្លាំងចំពោះផលិត ហ្គាសដែលប្រើប្រាស់នៅក្នុងផលិតកម្មផលិតបន្ទះ ឈីបនោះនឹងធ្វើឲ្យទីផ្សារបន្ទះឈី បកាន់តែខ្វះខាតនិងទទួលរងភាពធ្ងន់ធ្ងរកាន់ តែអាក្រក់ឡើងជាមិនខាន។
លោក Xiang Ligang ប្រធានផ្នែកព័ត៌មាននៃកិច្ចការងារប្រើប្រាស់ របស់ពលរដ្ឋដែលមានទីតាំងស្ថិត នៅក្នុងទីក្រុងប៉េកាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានថាការរឹត ត្បិតរបស់រុស្សីគឺពិតជាអាចធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះផលិតកម្មផលិតបន្ទះ ឈីបរបស់ចិនផងដែរ។
គួរឲ្យដឹងដែរថាចិនគឺជាប្រទេសដែលជាអ្នកប្រើប្រាស់និងទិញ បន្ទះឈីបធំជាងគេបំផុតលើលោក និងក៏ជាប្រទេសដែលមានឯករាជ្យខ្លាំង ជាងគេក្នុងការនាំចូលផលិត បន្ទះឈីបបែបនេះផងដែរ។
តាមទិន្នន័យធ្លាប់បានបង្ហាញថា ចិននាំចូលបន្ទះឈីបរហូតទៅដល់៣០០ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ ដែលភាគច្រើនប្រើប្រាស់សម្រាប់ ការផលិតរថយន្តស្មាតហ្វូន កំព្យូទ័រនិងទូរទស្សន៍ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី