បច្ចេកវិទ្យា

ផ្ទះនិម្មិតជាង 1000 ផ្ទះ ត្រូវបានបង្កើតឡើងនៅព្រឹត្តិការណ៍ “ប្រូហ្វាលអ្នក ផ្ទះអ្នក” របស់ក្រុមហ៊ុន Meta

ភ្នំពេញ ថ្ងៃទី 13 ខែមិថុនា៖ ប្រជាជនកម្ពុជាជាងមួយពាន់នាក់បានមកចូលរួមយុទ្ធនាការ “ប្រូហ្វាលអ្នក ផ្ទះអ្នក” ដែលរៀបចំឡើងដោយក្រុមហ៊ុន Meta ដើម្បីសិក្សា និងបង្កើតផ្ទះនិម្មិតរបស់ពួកគេក្នុងអំឡុងពេល ព្រឹត្តិការណ៍រយៈពេល 3 ថ្ងៃក្នុងទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹង អំពីឯកជនភាពតាមរយៈគេហទំព័រ https://yourhome.fb.com/cambodia/

អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់ និងអ្នកដែលបង្កើតផ្ទះឯកជនភាពផ្ទាល់ខ្លួនរបស់ពួកគេតាមអ៊ីនធឺណិត បានយល់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Meta ក្នុងការធ្វើខ្លួនឲ្យក្លាយជាភ្លែតហ្វមដែលផ្តោត ការយកចិត្តទុកដាក់ខ្ពស់ទៅលើសិទ្ធិឯកជនភាពជាសំខាន់ ហើយស្វែងយល់បានច្បាស់អំពីបរិបទនៃ ការធ្វើពាណិជ្ជកម្មរបស់ Meta។ លើសពីនេះ អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះក៏បានចូលរួមឆ្លើយសំណួរ ដែលពោរពេញដោយភាពសប្បាយរីករាយក្នុងគោលបំណងលុបបំបាត់ការយល់ខុសអំពី Facebook ផងដែរ។

អ្នកចូលរួមម្នាក់នៅក្នុងព្រឹត្តិការណ៍នេះដែលមានឈ្មោះថា កេង បានលើកឡើងថា៖«ខ្ញុំបានរៀនយ៉ាងច្រើន អំពីមុខងារឯកជនភាព ដែលវាពិតជាមានប្រយោជន៍ខ្លាំងក្នុងការជួយការពារគណនីហ្វេសប៊ុករបស់ខ្ញុំ ព្រមទាំងធ្វើឲ្យការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតមានសុវត្ថិភាព។ ខ្ញុំបានបង្កើតផ្ទះឯកជនភាពអនឡាញនៅលើ គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក”។ វាជាបទពិសោធដ៏ល្អមួយដែលផ្តល់ទាំងភាពរីករាយ និងការអប់រំដល់ខ្ញុំ»។

គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក” អនុញ្ញាតឱ្យអ្នកទស្សនាជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាព របស់ពួកគេតាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design)ដែលមានន័យថាពួកគេអាចសាងសង់ផ្ទះ និម្មិតផ្ទាល់ខ្លួនតាមលក្ខណៈ ឯកជនភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ជម្រើសឯកជនភាពមានភាពខុសគ្នារាប់ចាប់ពី “ឯកជនខ្លាំង” រហូតដល់ “បើកចំហខ្លាំង” (គ្មានការលាក់បាំង)។ អ្នកចូលមើលគេហទំព័រក៏អាចស្វែងយល់អំពី ប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ផងដែរដើម្បីជួយពួកគេធ្វើឱ្យប្រូហ្វាលរបស់ខ្លួនមាន លក្ខណៈឯកជន តាមដែលពួកគេចង់បាន។ នៅពេលដែលអ្នកចូលមើលគេហទំព័របានធ្វើការជ្រើសរើស ជម្រើសរបស់ខ្លួនហើយ បញ្ជីត្រួតពិនិត្យសុវត្ថិភាពមួយត្រូវបានបង្ហាញឱ្យពួកគេឃើញ ដើម្បីរំឭកពួកគេពីអ្វីដែល ពួកគេត្រូវការ ដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។

ក្នុងពិធីសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃសុក្រ ទី10 ខែមិថុនា កន្លងទៅនេះ វិចិត្រករក្នុងស្រុកពីររូបគឺ លោក FONKI និង លោក កេត មុន្នីរ័ក្ស បានបង្ហាញចំណាប់អារម្មណ៍ទៅលើសារៈសំខាន់និង អត្ថប្រយោជន៍នៃ ឯកជនភាព និងសុវត្ថិភាព ដូចដែលបានបង្ហាញនៅក្នុងគេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក”https://yourhome.fb.com/cambodia/.

ព្រឹត្តិការណ៍នេះក៏បានប្រមូលផ្តុំអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួនដែលមានអ្នកតាមដានច្រើនបំផុតនៅក្នុងប្រទេស ដែលបានជួយផ្សព្វផ្សាយសារឯកជនភាពអនឡាញ ហើយថែមទាំងនិយាយអំពីបទពិសោធ និងចំណូលចិត្តរបស់ពួកគេផ្ទាល់ទាក់ទងនឹងឯកជនភាព។

កញ្ញា ឡេង ឡេង ដែលជាអ្នកបង្កើតមាតិកាដ៏ល្បីមួយរូបបាននិយាយថា៖ «ខ្ញុំពិតសប្បាយរីករាយយ៉ាងខ្លាំងដែលក្រុមហ៊ុន Meta បានជ្រើសរើសផ្តោតទៅលើប្រធានបទសុវត្ថិភាព និងឯកជនភាពអនឡាញរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក សម្រាប់ការរៀបចំព្រឹត្តិការណ៍ដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំគិតថាវាជាប្រធានបទដ៏មានតម្លៃ និងមានសារៈសំខាន់យ៉ាងខ្លាំង ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាចូលទៅកាន់គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក” ដើម្បីទទួលបានបទពិសោធដ៏អស្ចារ្យនេះដែរ»។

អ្នកនាង Arianne T. Jimenez ប្រធានគ្រប់គ្រងផ្នែកឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ « ការធានាឯកជនភាពរបស់មនុស្សគឺសំខាន់ណាស់សម្រាប់អាជីវកម្ម និងផលិតផលរបស់យើង។ ការការពារឯកជនភាពរបស់មនុស្សគឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន Meta ក្នុងពេលអនាគត។ យើងកំពុងដាក់ដំណើរការយុទ្ធនាការ “ប្រូហ្វាលអ្នក ផ្ទះអ្នក” នេះជាមួយព្រឹត្តិការណ៍ផ្ទាល់នៅភ្នំពេញ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យស្វែងយល់អំពីឧបករណ៍ឯកជនភាពផ្សេងៗដែលមាននៅលើភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋកម្ពុជារាប់លាននាក់ដែលប្រើ Facebook នឹងយល់កាន់តែច្បាស់អំពីមុខងារឯកជនភាពទាំងនេះដែលពួកគេអាចរកបាន ដែលអាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព»។

លោក ហេង ភក្តី ប្រធានគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាភាគច្រើនមិនបានដឹងថាពួកគេអាចគ្រប់គ្រងនិង កែសម្រួលកម្រិតនៃឯកជនភាពដែលពួកគេចង់បាននៅលើហ្វេសប៊ុកនោះទេ។ ដូច្នេះហើយ តាមរយៈយុទ្ធនាការនេះ ពួកយើងចង់លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន Meta ព្រមទាំងចែករំលែកនូវមុខងារឯកជនភាពសំខាន់ៗ ដែលគ្រប់គ្នាអាចប្រើប្រាស់បាន»។

អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះក្នងរយៈពេល 3 ថ្ងៃនេះនឹងទទួលបានចំណេះដឹងដូចខាងក្រោម-
លុបបំបាត់ការយល់ខុសជាទូទៅចំនួន៥ អំពីឯកជនភាពនៅលើ Facebook
នេះគឺជាការយល់ខុសជាទូទៅចំនួន៥ ដែលព្រឹត្តិការណ៍និងគេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក” របស់ក្រុមហ៊ុន Meta មានបំណងលុបបំបាត់៖
●ការយល់ខុសទី១៖ ទូរស័ព្ទរបស់ខ្ញុំកំពុងលួចយកការណ៍ពីការសន្ទនារបស់ខ្ញុំ។
●ក្រុមហ៊ុន Meta បានប្រញាប់ប្រញាល់លុបបំបាត់ការយល់ខុសនេះ ដោយលើកឡើងថា Facebook នឹងមិនប្រើមីក្រូហ្វូននៅលើទូរស័ព្ទ ដើម្បីលួចស្តាប់ការសន្ទនាក្នុងជីវិតពិតរបស់អ្នកប្រើប្រាស់ទេ។
●ការយល់ខុសទី២៖ ខ្ញុំមិនអាចកំណត់ថាតើអ្នកណាមើលឃើញមាតិកាដែលខ្ញុំចែករំលែកនៅលើ Facebook និង Instagram បានទេ។
●ការកំណត់ឯកជនភាពរបស់អ្នកអាចឱ្យអ្នកស្វែងរកថាតើអ្នកណាដែលអាចមើលឃើញមាតិកាដែលអ្នកចែករំលែកនៅលើបណ្តាញសង្គមដើម្បីការពារសុវត្ថិភាពគណនីផ្ទាល់ខ្លួនរបស់អ្នក។
●ការយល់ខុសទី៣៖ ខ្ញុំមិនមានលទ្ធភាពការពារខ្លួនឯងពីក្រុមវាយប្រហារតាមអ៊ីនធឺណិត (Hacker) បានទេ។
●ការបង្កើតពាក្យសម្ងាត់ខ្លាំង និងការផ្ទៀងផ្ទាត់ពីរជំហាន (2FA) គឺជាវិធីដ៏ល្អបំផុតមួយដែលអ្នកអាចធានាឱ្យគណនីបណ្តាញសង្គមរបស់អ្នកមានសុវត្ថិភាព។
●ការយល់ខុសទី៤៖ ខ្ញុំមិនធ្លាប់មានសុវត្ថិភាពពីការបោកប្រាស់តាមអ៊ីនធឺណិតឡើយ។
●ប្រសិនបើអ្នកទទួលបានសារ ឬតំណភ្ជាប់ដែលគួរឱ្យសង្ស័យដូចជា ការផ្ញើសារមកសុំលុយ ការនិយាយថាពួកគេចង់ផ្តល់អំណោយ ឬការគំរាមលុបឬបិទគណនី Facebook ឬ Instagram របស់អ្នក កុំងាយជឿគេពេក ឬកុំចុចលើតំណភ្ជាប់ ឬឯកសារភ្ជាប់ណាមួយ ដើម្បីជៀសវាងការធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃការបោកបន្លំ។ ប្រសិនបើអ្នកគិតថាអ៊ីមែល ឬសារណាមួយមើលទៅរាងចម្លែក សូមរាយការណ៍វា។
●ការយល់ខុសទី៥៖ Newsfeed របស់ខ្ញុំត្រូវបានគ្រប់គ្រងដោយសម្ងាត់ដោយក្រុមហ៊ុន Meta។
●News Feeds មិនត្រូវបានគ្រប់គ្រង ឬកំណត់ចំនួនមិត្តភក្តិជាក់លាក់នោះទេ។
អនុសាសន៍អំពីឧបករណ៍ឯកជនភាពចំនួន៥ ដែលអ្នករាល់គ្នាគួរដឹង៖
●ពិនិត្យមើលឯកជនភាព (Privacy Checkup)៖ តាមរយៈការពិនិត្យមើលឯកជនភាព អ្នកប្រើប្រាស់អាចគ្រប់គ្រងថាតើអ្នកណាដែលអាចមើលឃើញអ្វីដែលពួកគេចែករំលែក ចាត់វិធានការដើម្បីរក្សាគណនីរបស់ពួកគេឱ្យមានសុវត្ថិភាព គ្រប់គ្រងរបៀបដែលអ្នកដទៃអាចស្វែងរកពួកគេនៅលើ Facebook និងគ្រប់គ្រងការកំណត់ទិន្នន័យរបស់ពួកគេ។
●ផ្លូវកាត់ចូលទៅកាន់ឯកជនភាព (Privacy Shortcuts)៖ នេះគឺជាទីកន្លែងមួយដើម្បីងាយស្រួលចូលទៅកាន់មុខងារគ្រប់គ្រងឯកជនភាព សុវត្ថិភាព និងការផ្សាយពាណិជ្ជកម្មរបស់អ្នក ក៏ដូចជាព័ត៌មាន Facebook របស់អ្នក។ វាផ្តល់ការពន្យល់កាន់តែច្បាស់អំពីរបៀបដែលឧបករណ៍ទាំងនេះ និងសេវាកម្មរបស់យើងដំណើរការ និងការចូលរហ័សទៅកាន់ការគ្រប់គ្រងដែលស៊ីគ្នា។
●គ្រប់គ្រងសកម្មភាព (Manage Activity)៖ ឧបករណ៍គ្រប់គ្រងសកម្មភាពរបស់យើងអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើល និងគ្រប់គ្រងការបង្ហោះរបស់ពួកគេក្នុងចំនួនច្រើន ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការរៀបចំវត្តមានរបស់អ្នកនៅលើ Facebook ។
●ឧបករណ៍ជ្រើសរើសទស្សនិកជន (Audience Selector Tool)៖ អនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងថាតើអ្នកណានឹងមើលឃើញការបង្ហោះដែលពួកគេចែករំលែកនៅលើ Facebook ។
●តើអ្នកណាអាចស្វែងរកប្រូហ្វាលខ្ញុំក្នុងFacebookបាន? (Who can look me up?)៖ គ្រប់គ្រងថាតើអ្នកណាអាចស្វែងរកអ្នកនៅលើ Facebook ដោយប្រើប្រាស់អាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ និងឧបករណ៍ឯកជនភាព សូមចូលទៅកាន់គេហទំព័រសម្រាប់កម្ពុជារបស់ក្រុមហ៊ុន Meta តាមរយៈ
https://www.facebook.com/MetaCambodia និងចូលទៅកាន់គេហទំព័រ
https://yourhome.fb.com/cambodia/ ដើម្បីបង្កើតផ្ទះនិម្មិតផ្ទាល់របស់អ្នក៕

Most Popular

To Top