លេចរូបរាងខាងមុខ iPhone 14 Pro ប្រើអេក្រង់ឆកថ្មីដូចទៅនឹងអក្សរ “i” ដែលទីតាំងឆកនេះបង្កប់ដោយកាមេរ៉ា និងសែនស័រស្គេនសម្គាល់ផ្ទៃមុខ។ នេះបើយោងទៅតាមរូបភាពចាប់កាន់ ពីប្រភព Apple Hub។


ប៉ុន្ដែយ៉ាងណាថ្ងាសឆករាងអក្សរ “i” អាចនឹងបំពាក់តែលើម៉ូឌែល Pro ប៉ុណ្ណោះ ចំពោះម៉ូឌែលធម្មតា នឹងប្រើថ្ងាសឆកដូចនឹង iPhone 13 ដែលមានទំហំថ្ងាសតូចជាងមុន ២០%។ នេះបើយោងទៅតាមអ្នកជំនាញ ព្យាករណ៍ល្បីៗលើផលិតផល Apple។
គួរបញ្ជាក់ថាកាលពី ២ខែ កន្លងទៅគេប្រទះឃើញ មានលេចធ្លាយអេក្រង់របស់ iPhone 14 ច្បាស់ៗតែម្ដង ដោយវានឹងប្រើថ្ងាសឆកថ្មី ទំហំតូចដូចគ្រាប់ថ្នាំពេទ្យរាងអក្សរ “i” និងកាមេរ៉ាទម្លុះអេក្រង់។

នេះបើយោងទៅតាមរូបថតលេចធ្លាយ លើបណ្ដាញសង្គមប្រទេសចិន និងបានចែកចាយដោយ Content Creator ល្បីៗជាច្រើន។
Source: Sabay
